ប្រធារដ្ឋវៀតណាមជួបសន្ទនាសម្ព័ន្ធក្រុមហ៊ុន Sembcorp និងសម្ព័ន្ធក្រុមហ៊ុន Asscendas – Singbridge
|
ប្រធារដ្ឋវៀតណាមជួបសន្ទនាសម្ព័ន្ធក្រុមហ៊ុន Sembcorp |
(VOV)_ក្នុងក្របខ័ណ្ឌដំណើបំពេញទស្សនកិច្ចនៅសិង្ហបុរី នាថ្ងៃទី២៩សីហា ប្រ
ធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយលោក Tang Kin Fei
ប្រធាននិងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Sembcorp និងលោក Wong Kan Seng
ប្រធានសម្ព័ន្ធក្រុមហ៊ុន Asscendas – Singbridge។ នៅក្នុងជំនួបសន្ទនាជាមួយលោក
Tang Kin Fei ប្រធាននិងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Sembcorp ប្រធានរដ្ឋ
លោក Tran Dai Quang បានអះអាងថានឹងបង្កលក្ខណះងាយស្រួលបំផុត ដើម្បីសម្ព័ន្ធ
ក្រុមហ៊ុនអនុវត្តគំរោងការណ៍វិនិយោគសួនឧទ្យានច្នៃប្រឌិត។ ប្រធានរដ្ឋក៏បានអោយ
ដឹងថា៖វៀតណាមគាំទ្រ Sembcorp បន្តអនុវត្តគំរោងការណ៍រោងចក្រអគ្គីសនីចម្រុះ
និង ស្វាគមន៍ Sembcorp វិនិយោគនៅគំរោងការណ៍ថាមពលកកើតឡើងវិញ ក្នុង
យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលជាតិ។
ជួបសន្ទនាជាមួយ លោក Wong Kan Seng ប្រធានសម្ព័ន្ធក្រុមហ៊ុន Asscendas – Singbridge ប្រធានរដ្ឋលោក Tran Dai Quang បានអោយដឹងថា៖វៀតណាមកំពុងខំ
ប្រឹងប្រែងក្នុងការកសាងរដ្ឋាភិបាលមួយតម្លាភាព ច្នៃប្រឌិតថ្មី និងស្មោះត្រង់ ហើយ
តាមនោះ បង្កើតបរិយាកាសវិនិយោគបើកទូលាយបង្កលក្ខណះងាយស្រួល និងសម
ស្របជាមួយបទដ្ឋានអន្តរជាតិ បង្កលក្ខណះអោយវិនិយោគិនបរទេសនិយាយរួម ដែល
ក្នុងនោះមានវិនិយោគិនសិង្ហបុរី៕