|
អ្នកជំនាញការគីមីនៅកន្លែងកើតហេតុនៃការផ្ទុះនៅខេត្ត Tianjin (រូបថត៖SCMP) |
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាននាថ្ងៃទី២៤ សីហា បានចេញផ្សាយថា មាន
បន្ថែមសាកសពចំនួន៦ទៀតដែលត្រូវបានរកឃើញនៅកន្លែងកើតហេតុនៃការផ្ទុះ
ឃ្លាំងជាតិគីមីនៅទីក្រុង Tianjin ភាគខាងជើងចិន បង្កើនបរិមាណមនុស្សស្លាប់ឡើង
១២៩នាក់ ខណៈដែលមនុស្សចំនួន៤៤នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ។
មុននោះ នាថ្ងៃទី២៣ សីហា លទ្ធផលនៃការត្រួតពិនិត្យបរិស្ថានបានសឲ្យឃើញថា
គ្មានជាតិបំពុលក្នុងអាកាសនៅខាងក្រៅតំបន់ជុំវិញកន្លែងកើតហេតុឡើយ ប៉ុន្តែ
បរិមាណជាតិ cyanide ក្នុងទឹកហួសពីកំរិតបានអនុញ្ញាត្តិ៕