បរិមាណភ្ញៀវទេសចរណ៍កើនឡើងយ៉ាងខ្លាំងក្នុងរយះពេលប៉ុន្មានថ្ងៃដើមឆ្នាំ
(VOV)_ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនេះ បរិមាណភ្ញៀវទេសចរណ៍មកទស្សនា និង
លេងកំ សាន្តនៅបណ្ដាមជ្ឈមណ្ឌលទេសចរណ៍ កេរ្តិ៍ដំណែលនិងសួនឧទ្យាននៅខេត្ត ទីក្រុងនានា នៅភាគកណ្ដាលវៀតណាមបានកើនឡើងជាច្រើន។ នៅទីក្រុង Hoi An
ទីក្រុង Quang Nam បានប្រព្រឹត្តទៅសកម្មភាពអំណរនិទាឃរដូវជាច្រើន ដូចជា÷ ពិធី ប្រឡងគោម ពិធីនេសាទត្រី…។ល។ ក្នុងរយះពេល៣ថ្ងៃបុណ្យតេត ជាមធ្យមក្នុងមួយ
ថ្ងៃ វិថីបុរាណ Hoi An បានទទួលភ្ញៀវតេសចរណ៍នៅក្នុងនិងក្រៅប្រទេសចំនួន ៤០០០
នាក់។ លោá Vo Phung នាយកមជ្ឈមណ្ឌលវប្បធម៌ ទេសចរណ៍ ទីក្រុងHoi An បាន
អោយដឹងថា÷
“ ធាតុអាកាសឆ្នាំនេះ គឺអំណោយផលដើម្បីរៀបចំសកម្មភាពនានា។ បណ្ដាល្បែង លេងកំសាន្តប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនណាស់។”
|
បរិមាណភ្ញៀវទេសចរណ៍កើនឡើងយ៉ាងខ្លាំងក្នុងរយះពេលប៉ុន្មានថ្ងៃដើមឆ្នាំ(internet) |
ក្នុងពេលនោះ បុណ្យផ្កានិទាឃរដូវនៅទីក្រុង Da Nang បានទាក់ទាញមនុស្សចំ
នួន ៨ ហ្មឹននាក់ មកទស្សនា និងចូលរួមបណ្ដាល្បែងលេងកំសាន្តប្រជាប្រិយ។ នៅទីនេះ ភ្ញៀវទេសចរណ៍បានស្វែងយល់អំពីបុណ្យតេតអតីតកាល តាមរយះបណ្ដា រូបភាពអំពីភូមិបុរាណវៀតណាម ៕