ប្រារព្ធទិវាវប្បធម៌ Tuyen Quang នៅរដ្ឋធានីហាណូយ

(VOVWORLD) - នេះជាឱកាសដើម្បីអោយខេត្ត Tuyen Quang ផ្សព្វផ្សាយអំពីសក្ដានុភាព ឧត្តមភាពរបស់ខ្លួន ថែមទាំងទាក់ទាញការវិនិយោគ អភិវឌ្ឍទេសចរណ៍ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកដល់ពិធិបុណ្យកំពែង Tuyen និងមហោស្រពការសម្ដែងបេតិកភ័ណ្ឌវប្បធម៌អរូបិយ៍ជាតិឆ្នាំ២០១៩ផង ដែរ៕
ប្រារព្ធទិវាវប្បធម៌ Tuyen Quang នៅរដ្ឋធានីហាណូយ - ảnh 1 ឈុតសម្ដែងសិល្បៈមួយនៅពិធីបើក (រូបថត៖ hanoimoi)

នាយប់ថ្ងៃទី៣១ ខែសីហា បានប្រព្រឹត្តទៅពិធីបើកទិវាវប្បធម៌ Tuyen Quang នៅរដ្ឋធានីហាណូយ សំដៅឧទ្ទេសនាមដល់ប្រជាជនរដ្ឋធានី ភ្ញៀវទាំង ជាតិនិងអន្តរជាតិអំពីរូបភាព ទឹកដី មនុស្ស និងតម្លៃវប្បធម៌ប្រពៃណីដ៏វិសេស វិសាលនានារបស់បណ្ដាជនជាតិខេត្ត Tuyen Quang។

        ទិវាវប្បធម៌ Tuyen Quang នៅហាណូយ មានសកម្មភាពគួរអោយទាក់ ទាញដូចជា៖ ពិព័រណ៍រូបថត កម្មវិធីសម្ដែងវប្បធម៌ ប្រពៃណីរបស់បណ្ដាជនជាតិ ខេត្ត Tuyen Quang ដែលរួមមានពិធី រៀបអាពារហ៍ពិពារហ៍ ពិធីការចម្រៀង Then (ជនជាតិ Tay) ពិធីការផ្ដល់ស័ក្តិពេញវ័យរបស់ជនជាតិ Dao ក្រហម របាំប្រជា ប្រិយរបស់ជនជាតិ Cao Lan ការបង្ហាញម៉ូតសំលៀកបំពាក់ប្រពៃណី ក៏ដូចជារបៀប ចម្អិនមុខម្ហូបពិសេសដោយឡែករបស់បណ្ដាជនជាតិក្នុងខេត្ត ផងដែរ។

        អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang លោក Nguyen The Giang បានអោយដឹងថា នេះជាឱកាសដើម្បីអោយខេត្ត Tuyen Quang ផ្សព្វផ្សាយអំពីសក្ដានុភាព ឧត្តមភាពរបស់ខ្លួន ថែមទាំងទាក់ទាញការវិនិយោគ អភិវឌ្ឍទេសចរណ៍ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកដល់ពិធិបុណ្យកំពែង Tuyen និងមហោស្រពការសម្ដែងបេតិកភ័ណ្ឌវប្បធម៌អរូបិយ៍ជាតិឆ្នាំ២០១៩ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ