ប្រារព្ធពិធីបុណ្យ Trang An ឆ្នាំ២០១៩
(VOVWORLD) - នៅពិធីបុណ្យនេះ ទស្សនិកជនត្រូវបានគយគន់បណ្ដាបេតិកភណ្ឌវប្បធម៌ អរូបីយ៍ បណ្ដាលក្ខណៈវិសេសវិសាលនៃតូរ្យតន្ត្រីប្រជាប្រិយគ្រប់ប្រភេទ ក៏ដូច ជាលក្ខណៈវប្បធម៌ដ៏លេចធ្លោផ្សេងៗទៀតនៅតំបន់អតីតរាជធានីក្នុងអំឡុងពេលរាជ្យកាលស្ដេច Dinh ស្ដេច Le និងស្ដេច Ly ផងដែរ។
តំបន់រមណីយដ្ឋាន Trang An (រូបថត៖ laodong.vn) |
នាព្រឹកថ្ងៃទី២១ ខែមេសា នៅតំបន់រមណីយដ្ឋាន Trang An ខេត្ត Ninh Binh ភាគខាងជើង វៀតណាម បានប្រព្រឹត្តទៅពិធីបុណ្យ Trang An ឆ្នាំ២០១៩។
នៅពិធីបុណ្យនេះ ទស្សនិកជនត្រូវបានគយគន់បណ្ដាបេតិកភណ្ឌវប្បធម៌ អរូបីយ៍ បណ្ដាលក្ខណៈវិសេសវិសាលនៃតូរ្យតន្ត្រីប្រជាប្រិយគ្រប់ប្រភេទ ក៏ដូច ជាលក្ខណៈវប្បធម៌ដ៏លេចធ្លោផ្សេងៗទៀតនៅតំបន់អតីតរាជធានីក្នុងអំឡុងពេលរាជ្យកាលស្ដេច Dinh ស្ដេច Le និងស្ដេច Ly ផងដែរ។
ពិធីបុណ្យ Trang An ជាសកម្មភាពមួយដើម្បីរំលឹកគុណូបការៈរបស់ព្រះ បាទ Quy Minh Dai Vuong នៅតំបន់នេះ ក៏ដូចជាដូនតាបុព្វបុរសនានាក្នុងប្រវត្តិ សាស្ត្រជាតិ។ ក្រៅពីនោះ ពិធីបុណ្យឆ្នាំនេះក៏មានអត្ថន័យសំខាន់មួយទៀត នោះ គឺសំដៅរំលឹកខួប លើកទី៥ទិវាដែលតំបន់រមណីយដ្ឋាន Trang An ត្រូវបាន អង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក៕