ប្រារព្ធពានរង្វាន់ Futsal ជើងឯកអាស៊ីអាគ្នេយ៍ HDBank ២០១៧
(VOVWORLD) - នាយប់ថ្ងៃទី២៧ តុលា នៅទីក្រុងហូជីមិញ សម្ព័ន្ធកីឡាបាល់ទាត់វៀតណាមបានសហការជាមួយវិទ្យុសម្លេងវៀតណាមរៀបចំពិធីប្រារព្ធពានរង្វាន់ Futsal ជើងឯកអាស៊ីអាគ្នេយ៍ HDBank ២០១៧ ហើយក៏ជាជុំប្រកួតចម្រុះនៃពានរង្វាន់ Futsal ជើងឯកអាស៊ីឆ្នាំ២០១៨ ផងដែរ។
អគ្គនាយក VOV លោក Nguyen The Ky ថ្លែងមតិក្នុងពិធីប្រារព្ធ |
ក្រុមចំនួន៤ដែលដឹកនាំពាននេះនឹងចូលរួមពាន Futsal ជើងឯកអាស៊ីឆ្នាំ២០១៨។ ពានរង្វាន់ HDBank ២០១៧ ទាក់ទាញការចូលរួមរបស់ក្រុមបាល់ទាត់ចំនួន៩ក្នុងតំបន់ ហើយត្រូវបានបែងចែកជា២ពូល។ ក្រុម Futsal វៀតណាមស្ថិតក្នុងពូល A ជាមួយក្រុមហ្វីលីពីន ឥណ្ឌូនេស៊ី ប្រ៊ុយណេ មីយ៉ាន់ម៉ា។ ពូល B រួមមានថៃ ឡាវ ម៉ាឡេស៊ី និង ទីម័រខាងកើត៕