ប្រារព្ធព្រឹត្តិការណ៍ទិវា កូរ៉េខាងត្បូងនៅ Quang Nam
(VOVWORLD) -នាយប់ថ្ងៃទី ១៥ ធ្នូ នៅទីក្រុង Tam Ky ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម បាន ប្រារព្ធឡើងព្រឹត្តិការណ៍ទិវា កូរ៉េខាងត្បូងនៅ Quang Nam។
ប្រារព្ធព្រឹត្តិការណ៍ទិវា កូរ៉េខាងត្បូងនៅ Quang Nam |
នាយប់ថ្ងៃទី ១៥ ធ្នូ នៅទីក្រុង Tam Ky ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម បាន ប្រារព្ធឡើងព្រឹត្តិការណ៍ទិវា កូរ៉េខាងត្បូងនៅ Quang Nam។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Le Tri Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូងបានបន្យល់ទុកនូវសមិទ្ធផល និងយថាទស្សនដ៏ល្អប្រសើរជាច្រើន។ ខេត្ត Quang Nam គឺជាខេត្តទទួលបានជំនួយឥតសំណង ODA ច្រើនបំផុតរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដោយចំនួនទឹកប្រាក់ជាង ៤១ លានដុល្លារអាមេរិក។ លើវិស័យទេសចរណ៍ កូរ៉េខាងត្បូងតែងតែស្និតក្នុង top ៥ ក្នុងចំណោមប្រទេសដែលមានភ្ញៀវទេសចរមក ខេត្ត Quang Nam ច្រើនបំផុត។ លោក Le Tri Thanh បានថ្លែងយ៉ាងដូច្នេះថា៖ “នេះគឺជាលើកទីមួយហើយ ដែលខេត្ត Quang Nam រួមសហការជាមួយស្ថានទូកកូរ៉េខាងត្បូងរៀបចំព្រឹត្តិការជួបប្រាស្រ័យអន្តរជាតិដ៏សំខាន់លើគ្រប់វិស័យ។ ខេត្ត Quang Nam ជានិច្ចកាលយកចិត្តទុកដាក់រក្សាទំនាក់ទំនងដ៏ល្អប្រសើររវាងមូលដ្ឋានជាមួយស្ថាប័នការទូតរបស់កូរ៉េខាងត្បូង និងបណ្ដាអង្គការអន្តរជាតិរបស់កូរ៉េខាងប្បូងប្រចាំនៅវៀតណាម”៕