ប្រារព្ធវេទិកាសេដ្ឋកិច្ចអន្តរជាតិប៉ែកខាងកើតលើកទី២

ប្រារព្ធវេទិកាសេដ្ឋកិច្ចអន្តរជាតិប៉ែកខាងកើតលើកទី២ - ảnh 1
ទិដ្ឋភាពនៃវេទិកាសេដ្ឋកិច្ច EEF លើកទី២ នៅទីក្រុង Vladivostok (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២ កញ្ញា វេទិការសេដ្ឋកិច្ចអន្តរជាតិប៉ែកខាងកើតលើកទី២
 (EEF) បានប្រារព្ធឡើងជាផ្លូវការនៅទីក្រុងកំពង់ផែ Vladivostok សហព័ន្ធរុស្ស៊ី ហើយ
នឹងអូសបន្លាយដល់ដំណាច់ថ្ងៃទី៣ កញ្ញា។វេទិកានេះត្រូវបានរៀបចំឡើង តាម
បទបញ្ញត្តិរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សំដៅជំរុញការ អភិវឌ្ឍន៍
សេដ្ឋកិច្ចនៅតំបន់ប៉ែកខាងកើតនិងបើកទូលាយកិច្ចសហប្រតិបតិ្តការ អន្តរជាតិនៅ
តំបន់អាស៊ី-ប៉ាស៊ីហ្វ្រិក។គណៈប្រតិភូវៀតណាមចូលរួមវេទិកានេះ រួមមានតំណាង
ជាច្រើននៃក្រសួងការបរទេស ក្រសួងឧស្សាហពាណិជ្ជកម្ម ក្រសួងសុខាភិបាល
ក្រសួងអប់រំនិងបណ្ដុះបណ្ដាលនិងអគ្គស្ថានកុងស៊ុលវៀត ណាមប្រចាំនៅទីក្រុង
 Vladivostok។តាមគណៈចាត់តាំងថា នៅវេទិកាលើកទី២ ឆ្នាំនេះ រុស្ស៊ីនឹងឧទ្ទេស
នាមជាមួយតំណាងអន្តរជាតិអំពីគំរោងការណ៍សេដ្ឋកិច្ច ចំនួន១១១គំរោង ដោយ
មានតំលៃសរុបឡើងដល់ទៅ៤០ពាន់លាន ដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ