ប្រារព្ធសន្និសីទកំពូល BRICS លើកទី៨នៅឥណ្ឌា

ប្រារព្ធសន្និសីទកំពូល BRICS លើកទី៨នៅឥណ្ឌា - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងឆ្វេង)ជួបចរចារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅខាងក្រៅសន្និសីទកំពូល BRICS (រូបថត៖EPA/TTXVN)

(VOVworld) - នាយប់ថ្ងៃទី១៥ តុលា នៅរដ្ឋ Goa របស់ឥណ្ឌា សន្និសីទកំពូល
លើកទី៨របស់ក្រុមខឿនសេដ្ឋកិច្ចទើបនឹងបានរីកចំរើន (BRICS) ចាប់ផ្ដើមដោយ
ពិធីជប់លៀងដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំប្រទេសសមាជិកទាំង៥នោះគឺ
 ប្រធានាធិបតីប្រេស៊ីលលោក Michel Temer នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra
Modi ប្រធានរដ្ឋចិនលោក Xi Jinping ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក​Jacob Zuma។ក្នុងរយៈ ពេល២ថ្ងៃប្រព្រឹត្តទៅ
សន្និសីទលើកនេះគ្រោងនឹងពិភាគ្សាអំពីយថាទស្សន៍និង ការសាកល្បងចំពោះ
កំណើនសេដ្ឋកិច្ចសកល តួនាទីរបស់ BRICS ក្នុងការដឹកនាំកំណើន សកល និង
កិច្ចសហប្រតិបតិ្តការក្នុង BRICS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ