ប្រារព្ធឡើង Festival របរប្រពៃណី Hue ២០១៧
|
ប្រារព្ធឡើង Festival របរប្រពៃណី Hue ២០១៧ |
(VOVworld)_នាយប់ថ្ងៃទី ២៨ មេសា នៅទីក្រុង Hue ខេត្ត Thua Thien Hue (ភាគកណ្ដាលវៀតណាម) បានប្រារព្ធឡើង Festival របរប្រពៃណី Hue លើកទី ៧ ឆ្នាំ ២០១៧ ដោយប្រធានបទ “ភាពវិសេសវិសាលនៃរបរវៀតណាម”។ Festival របរប្រពៃណី Hue ២០១៧ ជាព្រឹត្តិការណ៍វប្បធម៌ និងសេដ្ឋកិច្ចធំ ដែលមានអត្ថន័យសំខាន់សំដៅអះអាង លើកកំពស់តួនាទីរបស់អតីតរាជធានី Hue -ទីក្រុង Festival របស់វៀតណាម- ទីក្រុងវប្បធម៌អាស៊ាន ព្រមទាំងលើកតម្កើងតម្លៃវិសេសវិសាលរបស់បេតិកភណ្ឌ លើកកំពស់ថែមទៀតនូវប្រសិទ្ធភាពផលិតកម្ម ធ្វើអាជីវកម្មរបស់របរប្រពៃណី ជាពិសេសផ្សាភ្ជាប់របរប្រពៃណីទាំងនេះជាមួយនឹងទេសចរណ៍ ទីផ្សារលក់ដូរនៅក្នុងនិងក្រៅប្រទេស។ Festival របរប្រពៃណី Hue លើកទី ៧ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ មេសា ដល់ ២ ឧសភា ២០១៧ ដោយមានការចូលរួមរបស់សិប្បកររាប់រយនាក់ ភូមិរបរប្រពៃណីក្នុងស្រុក និងដៃគូបរទេស។ ក្នុងក្របខ័ណ្ឌ Festival ក៏មានកម្មវិធីសម្ដែងសម្លៀកបំពាក់តម្បាញកាត់ដេរ មហោស្រពអាវផាយជាដើម៕