ប្រសិទ្ធភាពពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣

(VOVWORLD) - ក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ បញ្ហាសំខាន់ជាច្រើនដែលបានដាក់ចេញបន្ទាប់ពី មហាសន្និបាតលើកទី១៣ ត្រូវបាន កម្មា ភិបាល បក្ខជនទាំងអស់ជ្រួតជ្រាបយ៉ាងឆាប់ រហ័ស ដែលជួយឲ្យដំណើរការអនុវត្តសេចក្ដីសម្រេចចិត្តកាន់តែច្បាស់លាស់ថែម ទៀត។

ប្រសិទ្ធភាពពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ - ảnh 1កម្មាភិបាល បក្ខជនស្ដាប់ការផ្សព្វផ្សាយ ឃោសនាពីសេចក្ដីសម្រេចចិត្តនៅសាលប្រជុំកណ្ដាលនៃខេត្ត Nghe An។
សន្និសីទតាមប្រព័ន្ធវីដេអូទូទាំងប្រទេសអំពីការស្រាវជ្រាវ សិក្សារៀនសូត្រនិង ជ្រួតជ្រាបសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស ទើបនឹងបានបិទ បញ្ចប់ក្រោយរយៈពេល២ថ្ងៃធ្វើការ ប្រកបដោយប្រសិទ្ធភាព តាមរយៈការតភ្ជាប់ដោយ ផ្ទាល់តាមប្រព័ន្ធវីដេអូជាមួយនឹងទីកន្លែងជាង៧៤០០ លើទូទាំងប្រទេសដោយមាន ការចូលរួមរបស់បក្ខជនជាង៩៥ម៉ឺននាក់។
ក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ បញ្ហាសំខាន់ជាច្រើនដែលបានដាក់ចេញបន្ទាប់ពី មហាសន្និបាតលើកទី១៣ ត្រូវបាន កម្មាភិបាល បក្ខជនទាំងអស់ជ្រួតជ្រាបយ៉ាងឆាប់ រហ័ស ដែលជួយឲ្យដំណើរការអនុវត្តសេចក្ដីសម្រេចចិត្តកាន់តែច្បាស់លាស់ថែម ទៀត។
“នេះជាលើកដំបូងហើយដែលយើងឆ្លៀតយកសមិទ្ធផលនៃបច្ចេកវិទ្យា ៤.០ ក្នុង ដំណើរការអនុវត្តសេចក្ដីសម្រេចចិត្ត។ កាលពីមុននេះ យើងខ្ញុំត្រឹមតែស្ដាប់តាមរយៈ អ្នករាយការណ៍ ប៉ុណ្ណោះ ប៉ុន្តែ លើកនេះ យើងខ្ញុំបានស្ដាប់ដោយផ្ទាល់ពីថ្នាក់ដឹកនាំ បក្ស រដ្ឋ។ ប្រការនេះនាំមកនូវប្រសិទ្ធភាពធំធេងណាស់”។  
“រាល់អ្នករាយការណ៍ទាំងអស់ដែលផ្សព្វផ្សាយពីសេចក្ដីសម្រេចចិត្តលើកនេះ សុទ្ធតែជាអ្នករាយការណ៍ពិសេស ដែលជាថ្នាក់ដឹកនាំស្នូល ជាសមាជិកការិយាល័យ នយោបាយដូចជាលោកនាយករដ្ឋមន្រ្តី តំណាងអចិន្រ្តៃយ៍លេខាធិការដ្ឋាន ឬលោក ប្រធានគណៈចាត់តាំងមជ្ឈឹម។ ការជ្រួតជ្រាប ផ្សព្វផ្សាយនិងឃោសនាសេចក្ដីសម្រេច ចិត្តចូលជីវភាពរស់នៅយ៉ាងដូច្នេះ ពិតជាមានអត្ថន័យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ