|
(រូបថត៖vietnamnet) |
(VOVworld) - នាយប់ថ្ងៃទី២៣ មិថុនា នៅរដ្ឋធានីហាណូយ ស្ថានទូតប៊ែលហ្សិក
ប្រចាំនៅវៀតណាមបានរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយស មហារាជវង្សថ្នាក់
ទី១ ជូនអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិកលោក Pham Sanh Chau។
ថ្លែងមតិនៅទីនេះ ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំនៅវៀតណាមលោក Bruno
Angelet បានអះអាងថា ក្នុងអំឡុងពេលបំពេញបេសកកម្មនៅប៊ែលហ្សិក លោក
Pham Sanh Chau បានរួមចំណែកបង្កើន ជំរុញទំនាក់ទំនងរវាងវៀតណាមនិងប៊ែល
ហ្សិកលើវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំដើម្បីផលប្រ
យោជន៍រួមរបស់ប្រទេសទាំង២។រីឯខ្លួនវិញ លោក Pham Sanh Chau ជឿជាក់ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន រវាងវៀតណាម
និងប៊ែលហ្សិកនឹងកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជំរៅនិងជាក់ស្ដែងពី១ថ្ងៃទៅ១ថ្ងៃ៕