|
បេសកជនពិសេសអន្តរជាតិថ្មីអំពីស៊ីរី( image:Internet) |
Vov-អតិតរដ្ឋមន្រ្តីការបរទេសអាល់ហ្សេរី Lakhdar Brahimi នឹងកាន់តំណែងជា បេសកជនពិសេសរួមរបស់អង្គការសហប្រជាជាតិនឹងសំព័ន្ធអារ៉ាប់(AL)ទទួល បន្ទុក
ស៊ីរី ជំនួសលោក KofiAnnan ចាប់ពីថ្ងៃទី៣១សីហាខាងមុខនេះ។លោក Brahimi
អាយុ៧៨ឆ្នាំ ធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីការបរទេសអាល់ហ្សេរី ពីឆ្នាំ ១៩៩១ដល់ឆ្នាំ
១៩៩៣ ជាបេសកជនពិសេសអង្គការសហប្រជាជាតិនៅអាហ្វហ្គា នីស្ថានក្រោយពី
ការវាយប្រហារភេរវកម្មទី១១កញ្ញាឆ្នាំ២០០១នៅអាមេរិក បេសកជនពិសេសនៅ
អ៊ីរ៉ាក់ក្នុងសង្គ្រាមដោយអាមេរិកបំផុសនាឆ្នាំ២០០៣នឹងជា បេសកជនពិសេសរបស់
AL នៅលីប៉ីកាលពីបណ្តាឆ្នាំទី៨០នៃសតវត្សមុន។ តាមផែនការ សេចក្តីសំរេចចុង
ក្រោយអំពីការតែងតាំងលោក Brahimi នឹងបាន លើកឡើងនៅក្នុងកិច្ចប្រជុំរបស់
ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី១៦សីហាខាងមុខនេះ៕