ប៉ូឡូញប្រឆាំងជំទាស់រូបសណ្ឋានទ្វីបអឺរ៉ុបល្បឿនពីរ

ប៉ូឡូញប្រឆាំងជំទាស់រូបសណ្ឋានទ្វីបអឺរ៉ុបល្បឿនពីរ - ảnh 1
រដ្ឋមន្ត្រីកាបរទេសប៉ូឡូញលោក Witold Waszczykowski (ខាងឆ្វេង)ជួបសន្ទនាជាមួយសមភាគីអង់គ្លេសនិងអៀឡង់នៅខាងក្រៅព្រឹត្តិការណ៍មួយនៅទីក្រុងព្រុចស៊ែលនាថ្ងៃទី៦ មិនា
 (រូបថត៖AFP/TTXVN)

(VOVworld) - រូបសណ្ឋានទ្វីបអឺរ៉ុបល្បឿនពីរនឹងនាំទៅដល់គ្រោះមហន្តរាយ
និងបែកបាក់។នេះជាយោបល់របស់រដ្ឋមន្ត្រីកាបរទេសប៉ូឡូញលោក Witold
Waszczykowski នៅពេលឆ្លើយសម្ភាសន៍មជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី២២
មិនា។លោករូបនេះអះអាងថា ការបង្កើនកិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់ជា
និន្នាការធម្មតាក្នុងសហភាពអឺរ៉ុប (EU)។ប៉ុន្តែ ប្រការនេះមិនគប្បីនាំទៅដល់ការ
បង្កើតក្រុមប្រទេសដឹកនាំមួយដែលអាចចាប់បង្ខំឆន្ទៈទៅលើប្រទេសសេសសល់
ទាំងឡាយរបស់អឺរ៉ុបនោះឡើយ។
មុននោះ ប្រធានាធិបតីប៉ូឡួញលោក Andrzej Duda ក៏បានពិភាក្សាជាមួយ
នាយករដ្ឋមន្រ្តីលោក Beata Szydlo អំពីខ្លឹមសារដែល Warsaw ចង់ដាក់ចូលក្នុង
សេចក្ដីថ្លែងការណ៍នៃសន្និសីទកំពូល Rome នាពេលខាងមុខ។ប្រធានាធិបតី
លោក Duda ចាត់ទុកថា បញ្ហាសំខាន់បំផុតគឺសេចក្ដីថ្លែងការណ៍ Rome ត្រូវអះ
អាងនូវសារសំខាន់នៃសាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងប្រទេស EU នានា
តាមស្មារតីនៃសន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខាក៏ដូចជាគោរព បំណង
ប្រាថ្នារបស់ប្រជាជនក្នុងការនាំចេញសេចក្ដីសំរេចរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ