ប៉ាឡេស្ទីនប្រតិកម្មចំពោះវិធានការសន្តិសុខរបស់អ៊ីស្រាអែល
|
ប៉ាឡេស្ទីនប្រតិកម្មចំពោះវិធានការសន្តិសុខរបស់អ៊ីស្រាអែល |
(VOV)_ក្នុងសេចក្ដីប្រកាសជាសាធារណះ នាថ្ងៃទី៥ តុលា ប្រធានាធិបតីប៉ា
ឡេ ស្ទីន លោក Mahmoud Abbas បានចាត់ទុកថា៖ អ៊ីស្រាអែល បានបណ្ដាលអោយ
ស្ថានភាពតានតឹងឡើងៗ បន្ទាប់ពីពេលដែលនាយករដ្ឋមន្ត្រីប្រទេសនេះ លោក
Benjamin Netanyaho ប្រកាសវិធានការសន្តិសុខថ្មី សំដៅរាំងស្កាត់ការវាយប្រហាររបស់ជនប៉ាឡេស្ទីន មកលើជនអ៊ីស្រាអែល ក្នុងសប្ដាហ៍កន្លងទៅ។ លោក Mahmoud
Abbas បានលើកច្បាស់ថា៖ វិធានការនេះបានធ្វើអោយភាពតានតឹងឡើងជណ្ដើរនៅ
តំបន់វិហារ Al – Aqsa របស់អ៊ីស្រាអែល អាចបំរើគោលដៅរួចផុតពីភាពទាល់ច្រក់
ខាងនយោបាយ និងភាពឯកតោរបស់អន្តរជាតិ។ ទន្ទឹមនឹងនោះ កងទ័ពអ៊ីស្រាអែល
ក៏បានវាយប្រហារមូលដ្ឋានជាច្រើនរបស់ចលនា Hamas នៅតំបន់ Gaza ផងដែរ។
ក៏ក្នុងថ្ងៃទី៥ តុលា ប៉ូលីសនិងគ្រូពេទ្យប៉ាឡេស្ទីនបានអោយដឹងថា៖ កងទ័ព
អ៊ីស្រាអែល បានបាញ់សម្លាប់កុមារមួយនាក់ អាយុ១៣ឆ្នាំនៅតំបន់ត្រើយខាងលិច៕