ផ្កាយរណប VINASAT – 2 របស់វៀតណាម ត្រូវបានបាញ់បង្ហោះឡើងប្រកបដោយជោគជ័យ
(VOVWORLD) /  
(VOV WORLD)_នាម៉ោង 5 និង 13 នាទី ថ្ងៃទី 16 ឧសភា តាមម៉ោងវៀតណាម
ផ្កាយរណប VINASAT – 2 របស់វៀតណាម ត្រូវបានបាញ់បង្ហោះឡើងតារាវិថី ដោយ
កាំជ្រូច Arian 5 របស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម និងដំណោះស្រាយបាញ់បង្ហោះផ្កាយ
រណប Arianespace ។
|
ផ្កាយរណប VINASAT – 2 របស់វៀតណាម ត្រូវបានបាញ់បង្ហោះឡើងប្រកបដោយជោគជ័យ(http://www.baomoi.com) |
គំរោងការណ៏ ផ្កាយរណប VINASAT – 2 មានចំណាយថវិកាសរុបចំនួន ពី260
ដល់ 280 លាន USD ដែលបាននាយករដ្ឋមន្ត្រី រដ្ឋាភិបាលអនុម័ត និងប្រគល់អោយ សម្ព័ន្ធក្រុមហ៊ុន ប្រៃសណី ទូរគមនាគមន៍ វៀតណាម (VNPT) ជាម្ចាស់វិនិយោគ នា
ខែធ្នូ ឆ្នាំ 2009។ ផ្កាយរណប VINASAT – 2 មានសមត្ថភាពគ្របដណ្ដប់រលកធាតុ អាកាសលើវៀតណាម ឡាវ កម្ពុចា ថៃទាំងមូល និងមួយផ្នែកដែនដីមីយ៉ាន់ម៉ាមួយ
ចំនួនទៀតផង។ ផ្កាយរណប VINASAT – 1 និង VINASAT – 2 សុទ្ធតែមានបច្ចេកវិទ្យា
ទំនើបបំផុត នាបច្ចុប្បន្ន។ ថ្លែងមតិនៅនាទី ផ្សាយផ្ទាល់ព្រឹត្តិការណ៍បាញ់បង្ហោះ ផ្កាយ
រណប VINASAT – 2 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់
ធ្ងន់ថា៖
“គំរោងការណ៍ បាញ់បង្ហោះ ផ្កាយរណប VINASAT – 1 និងVINASAT – 2 ជាគំរោងការណ៍ ដែលបានបក្ស រដ្ឋ យកចិត្តទុកដាក់បំផុត។ នេះគឺជា បណ្ដាគំរោងការណ៍ មានអត្ថន័យនយោបាយ និងសេដ្ឋកិច្ច សង្គមដ៏ធំធេងសម្ដែងនូវអធិបតេយ្យភាពជាតិវៀតណាម ក្នុងអាវកាស រួមចំណែកលើកកំពស់រូបភាពវៀតណាម លើឆាកអន្តរជាតិ៕ ”
-VOVWORLD