ផ្នែកការទូតត្រូវឆ្ពោះទៅទិសស្លោកប្តេជ្ញាតាមគោលមាគ៌ាដើម្បីទប់ទល់នឹងបំរ៉ែបំរួលតាមកាលៈទេសៈ
|
ផ្នែកការទូតត្រូវឆ្ពោះទៅទិសស្លោកប្តេជ្ញាតាមគោលមាគ៌ាដើម្បីទប់ទល់នឹងបំរ៉ែបំរួលតាមកាលៈទេសៈ |
Vovworld-ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុង
ឱកាសរំលឹកខួបលើកទី៧០ទិវាប្រពៃណីផ្នែកការទូតទី២៨សីហា ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា ប្តេជ្ញា
តាមគោលមាគ៌ាដើម្បីទប់ទល់នឹងបំរ៉ែបំរួលតាមកាលៈទេសៈ ដែលក្នុងនោះឯករាជ្យ
ម្ចាស់ការដាក់ផលប្រយោជន៍ជាតិមុនបង្អស់ជាទិសស្លោកការទូតតាំងពីពេលបង្កើត
ប្រទេសឆ្លងកាត់៧០ឆ្នាំ ផ្នែកការទូតវៀតណាមជានិច្ចកាលអនុវត្តបន្តនិងម្ចាស់ការ
ច្នៃប្រឌិតក្នុងកិច្ចការការទូតដើម្បីរក្សារឹងមាំឯករាជ្យជាតិ កាន់តែសមាហរណកម្ម
ស៊ីជម្រៅជាមួយពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រពៃណី៧០ឆ្នាំនៃផ្នែកការទូត
ជានិច្ចកាលរក្សាគោលមាគ៌ាឯករាជ្យម្ចាស់ការលើឆាកអន្តរជាតិ ជានិច្ចកាលដាក់
ផលប្រយោជន៍គឺខ្ពស់បំផុតក្នុងរាល់បញ្ហា ទន្ទឹមនឹងនោះរួមផ្សំកំលាំងពលំជាតិនឹង
កំលាំងពលំសម័យកាល អំពាវនាវការគាំទ្ររបស់អន្តរជាតិក្នុងរាល់បញ្ហាសកល។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានសង្កត់ធ្ងន់ថា៖
“ក្នុងបញ្ហាសមុទ្រខាងកើតត្រូវអះអាងថា គោលជំហរវៀតណាមមានអធិបតេយ្យ
ភាពនៅប្រជុំកោះទាំងពីរ Hoang Sa, Truong Sa មានអធិបតេយ្យភាពនិងដំបន់សេដ្ឋកិច្ច
ផ្ដាច់មុខ១២០ម៉ាយតាមច្បាប់អន្តរជាតិ។ សមុទ្រខាងកើតជាការយកចិត្តទុកដាក់របស់
សហគមន៍អន្តរជាតិពីព្រោះជាផ្លូវតភ្ជាប់រវាងបណ្ដាដំបន់ ពាណិជ្ជកម្មដ៏ធំធេង ស្រូប
យក៥០%នៃបរិមាណទំនិញលើពិភពលោក ទាក់ទិនដល់សន្តិសុខសុវត្ថិភាពនាវាចរណ៍។
ទស្សនៈរបស់យើងគឺការដោះស្រាយត្រូវផ្អែកលើច្បាប់អន្តរជាតិ។ ប្រការប្តេជ្ញាតាមគោល
មាគ៌ាគឺសន្តិភាពស្ថិរភាពត្រូវបានធានា។ ប្រការទប់ទល់នឹងបំរ៉ែបំរួលតាមកាលៈទេសៈគឺ
ត្រូវស្វែងរកវិធានការបង្កើនកិច្ចសហប្រតិបត្តិការដែលមិនជះឥទ្ធិពលដល់អធិបតេយ្យ
ភាពក្លែងណាគ្មានជំលោះដើម្បីកាត់បន្ថយជំលោះលើសមុទ្រ។ វៀតណាមក៏ប្រឆាំង
ជំទាស់រាល់សកម្មភាពឯកតោភាគីផ្លាស់ប្តូរស្ថានភាពនៅសមុទ្រខាងកើត៕”