ផ្នែកទេសចរណ៌នៃបណ្តាប្រទេសអាស៊ាននឹងកើន៦%ក្នុងឆ្នាំ២០១២

អង្គការទេសចរណ៌ពិភពលោកនៃអង្គកាសហប្រជាជាតិ (UNTWO)ព្យាករណ៌ ថា៖ផ្នែកទេសចរណ៌របស់បណ្តាប្រទេសអាស៊ាន អាចមានកំណើនជាមធ្យម៦% ក្នុងមួយឆ្នាំនាបណ្តាឆ្នាំខាងមុខ នាំអាស៊ានក្លាយទៅជាតំបន់មួយ ក្នុងចំណោមតំបន់អភិវឌ្ឍន៌​ទេសរចណ៌ខ្លាំងបំផុតលើពិភពលោកក្នុងរយៈ២០ឆ្នាំ។ ការព្យាករណ៌នេះ ត្រួវបាន អគ្គលេខាធិការ UNTWO Taleb Rifai លើកចេញក្នុងវេទិការទេសចរណ៌នៅ​Manado ឥណ្ឌូនេស៊ីនាថ្ងៃទី១២មករា។ តាមលោក Taleb Rifai ឲ្យដឹងថា ៖សក្តានុភាពរបស់ អាស៊ានគឺធំធេងណាស់​និងនេះជាតំបន់មានការអភិវឌ្ឍន៌យ៉ាងខ្លាំងបំផុតលើពិភពលោក។
        អគ្គលេខាធិការRifai ក៏ឲ្យដឹងថែមទៀតថា៖  UNWTO និងអាស៊ានបានឯកភាព គ្នាសហប្រតិបត្តិការក្នុងការទទួលបានគោលដៅរបស់ផ្នែកទេសរចណ៌អាស៊ាន គឺ អភិវឌ្ឍន៌ចីរភាព ការពារបរិដ្ឋាន និងអភិរក្សអត្តសញ្ញាណវប្បធម៌នៃប្រទេសនិមួយៗ របស់ បណ្តាប្រទេសជាសមាជិកអាស៊ាន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ