ផ្នែកសុខាភិបាលត្រៀមជាស្រេចសម្រាប់បំរើសប្តាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang បានល្អ

(VOVWORLD) -រហូតមកដល់ពេលនេះ សំ ណង់សំខាន់ៗបំរើសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ បានសម្រេចជាសារវ័ន្ត ក្នុងនោះកិច្ចការសុខាភិបាលបានត្រៀមជាស្រេចសម្រាប់ ព្រឹត្តិការណ៍ដ៏ពិសេសនេះ។ 


យោងតាមថ្នាក់ដឹកនាំក្រសួងសុខាភិបាលថា ផ្នែកបានបញ្ចូនកម្មា ភិបាលចំនួន៥០០នាក់ រួមមានវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នក ឯកទេស ក្នុងនោះប្រមូលសាស្ត្រាចារ្យជួរមុខរបស់មន្ទីរពេទ្យធំៗ ដូចជា មន្ទីរ ពេទ្យ Huu Nghi មន្ទីរពេទ្យ Viet Duc មន្ទីរពេទ្យ Bach Mai និងមន្ទីរពេទ្យ Thong Nhat មកចូលរួមបំរើក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ផងដែរ។

        រីឯនៅទីក្រុង Da Nang វិញ មិនត្រឹមតែមានមន្ទីរពេទ្យធំៗចូលរួមបំរើការងារ សុខាភិបាលទេ ថែមទាំងមជ្ឈមណ្ឌលសុខាភិបាលខ័ណ្ឌ ស្រុក លើទូទាំងទីក្រុងក៏ សុទ្ធតែមានវិធានការ ម្ចាស់ការបំរើពេលចំបាច់ទៀត ផង។ វេជ្ជបណ្ឌិត Tran Thi Huyen Thanh ប្រធានការិយាល័យរៀបចំផែន ការសំយោគនៃមន្ទីរពេទ្យពហុព្យាបាលគ្រួសារបានឲ្យដឹងថា៖

        “យើងខ្ញុំបានដំឡើងកម្មវិធីសង្រ្គោះបន្ទាន់ឆ្លាតមានឈ្មោះធា SOS @Hotel ដល់សណ្ឋាគារនិង Resort។ ពេលកើតមានឡើងឧប្បត្តិហេតុមិនគប្បី បុគ្គលិក តាមសណ្ឋាគារ និង Resort គ្រាន់តែចុចទៅកម្មវិធីដែលដំឡើងលើទូរស័ព្ទ គឺអាច ទាក់ទង់ផ្ទាល់ជាមួយមន្ទីរពេទ្យពហុព្យាបាលគ្រួសារបាន។ អ្នកឯកទេសនឹងកំណត់ទីតាំង អាស្រ័យដ្ឋានដើម្បីពិគ្រោះយោបល់ការសង្គ្រោះពីចម្ងាយនិងចាត់ក្រុមជួយសង្គ្រោះ ផងដែរ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ