|
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ប្រគល់គ្រឿងឥស្សារិយយសហូជីមិញជូនក្រសួងហិរញ្ញវត្ថុ |
(VOVworld) - នាព្រឹកថ្ងៃទី១៤ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Vu Van Ninh បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី
៧០ទិវាប្រពៃណីរបស់ផ្នែកហិរញ្ញវត្ថុ (ថ្ងៃទី២៨ សីហា)។ដោយកត់សំគាល់ រាល់
សមិទ្ធិដែលផ្នែកហិរញ្ញវត្ថុទទួលបានក្នុងអំឡុង៦០ឆ្នាំកន្លងទៅ លោក Vu Van
Ninh បានលើកច្បាស់ថា៖
“ផ្នែកចាំបាច់ត្រូវបន្តលើកកំពស់វិន័យហិរញ្ញវត្ថុ ដោះស្រាយយ៉ាងម៉ឺងម៉ាត់រាល់
កំហុស ធានាឲ្យគោលនយោបាយច្បាប់ហិរញ្ញវត្ថុត្រូវបានអនុវត្តប្រកបដោយ
សមភាព តម្លាភាព និងប្រសិទ្ធិភាព រួមចំណែកអនុវត្តគោលនយោបាយសន្សំ
សំចៃ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ។ខ្ញុំជឿជាក់ថាដោយមានប្រពៃណី៧០ឆ្នាំ
កសាង និងអភិវឌ្ឍន៍ ផ្នែកទូងមូលនឹងបន្តសាមគ្គីភាពធ្វើពលកម្មដោយច្នៃប្រឌិត
ខំប្រឹង ប្រែងសំរេចល្អនូវភារកិច្ចទាំងឡាយ”។
ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានរដ្ឋសភាលោក Nguyen Sinh
Hung បានប្រគល់គ្រឿងឥស្សារិយយសហូជីមិញជូនក្រសួងហិរញ្ញវត្ថុ៕