ផ្លែឈើវៀតណាមបន្តឈានចូលក្នុងទីផ្សារពិបាកជាច្រើន
(VOVWORLD) - នាពេលថ្មីៗនេះ ផ្លែឈើវៀតណាមជាច្រើនបន្តទទួលបានផ្តល់សិទ្ធិអនុញ្ញាតនាំចេញទៅកាន់ទីផ្សារ "ពិបាកបំផុត" នៅលើពិភពលោក ដូចជាសហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលីជាដើម។
ការនាំចេញផ្លែគូលេននេះទៅកាន់ប្រទេសជប៉ុនគឺជាការបោះជំហានទៅមុខមួយដើម្បីបញ្ជាក់ពីទីផ្សារលំដាប់ខ្ពស់ជាមួយនឹងតម្លៃកាន់តែធំជាង (រូបថត៖vov.vn) |
នាពេលថ្មីៗនេះ ផ្លែឈើវៀតណាមជាច្រើនបន្តទទួលបានផ្តល់សិទ្ធិអនុញ្ញាតនាំចេញទៅកាន់ទីផ្សារ "ពិបាកបំផុត" នៅលើពិភពលោក ដូចជា សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលីជាដើម។ នេះគឺជាសញ្ញាវិជ្ជមានដោយសន្យានូវសមត្ថភាពជំរុញការនាំចេញផ្លែឈើប្រកបដោយនិរន្តរភាពនាពេលខាងមុខ។ បើយោងតាម លោក Nguyen Quoc Toan ប្រធាននាយកដ្ឋានកែឆ្នៃនិង អភិវឌ្ឍន៍ទីផ្សារកសិផលនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា៖
«យើងត្រូវតែមានអង្គភាពអាជីវកម្មជាស្នូល ពីព្រោះប្រសិនបើបើកទីផ្សារហើយតែគ្មានធុរជនដឹកនាំនៅទីដំបូង ហើយរក្សាស្ថានភាពនាំចេញឲ្យមានស្ថេរភាពនោះយើងមិនបានសំរេចបាននូវគោលដៅដែលបានដាក់ចេញនោះទេ។ ទន្ទឹមនឹងនេះដែរ ត្រូវតែមានការតភ្ជាប់រយៈពេលវែង និងឈានចូលទៅក្នុងបណ្តាញចែកចាយលក់រាយក្នុងបណ្តាប្រទេសទៀតផងដែរ»៕