ផុលផុសទិវាបុណ្យគ្រួសារវៀតណាមនៅបែលហ្ស៊ីក

ផុលផុសទិវាបុណ្យគ្រួសារវៀតណាមនៅបែលហ្ស៊ីក - ảnh 1
គ្រួសារជនវៀតណាមមួយនៅបែលហ្ស៊ីក (giadinh.net.vn)


        Vovworld-គ្រួសារជនវៀតណាមដែលរស់នៅរដ្ឋធានី Brussels ជាច្រើន​កុះករ
និងដំបន់ជុំវិញរបស់បែលហ្ស៊ីកនាថ្ងៃទី២៥តុលាបានប្រមូលផ្ដុំនៅរដ្ឋធានីដើម្បី
ចូលរួមទិវាបុណ្យគ្រួសារវៀតណាមនៅព្រះរាជាណាចក្របែលហ្ស៊ីកដោយសមាគម
ជនវៀតណាមនៅបែលហ្ស៊ីករៀបចំ។ ថ្លែងមតិនៅទិវាបុណ្យនេះ ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅបែលហ្ស៊ីកនិង Luxembourg និងជាប្រធាន​គណៈប្រតិភូវៀតណាម
អមសហភាពអឺរ៉ុប (EU) លោក Pham Sanh Chau បាន​លើកដម្កើងរាល់សកម្មភាពដ៏
សម្បូរបែបរបស់ទិវាបុណ្យនឹងរួមចំណែកបង្កើន​ចំណងសាមគ្គីភាពរវាងគ្រួសារជន
វៀតណាមនៅបែលហ្ស៊ីកឆ្ពោះទៅមាតុ​ប្រទេសវៀតណាមជាទីស្រឡាញ់។ រីឯលោក
Huynh Cong My ប្រធាន​សមាគម​ជនវៀតណាមនៅបែលហ្ស៊ីកបានឲ្យដឹងថា គោល
ដៅនៃទិវា​បុណ្យ​គ្រួសារវៀតណាមនៅបែលហ្ស៊ីកគឺដើម្បីបង្កើនជីវភាពខាងស្មារតី
របស់ជនវៀតណាមនៅបែលហ្ស៊ីកទន្ទឹមនឹងនោះលើកកំពស់នូវតំលៃវប្បធម៍ប្រពៃណី
នៃស្រុកកំណើត។ នៅទិវាបុណ្យមានសកម្មភាពដ៏សម្បូរបែបដូចជាប្រឡងដាំម្ហូប
អាហារ​និងសកម្មភាពវប្បធម៍ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ