ផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់បានបើកនៅភ្នំពេញ(កម្ពុជា)

(VOV)-នាថ្ងៃទី២៣សីហា ផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់ និងនាំចេញ
 លើកទី ១០ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ផ្សារ
ណាត់លើកនេះស្រូវយកអង្គភាពអាជីវកម្មវៀតណាមចំនួន ១៥០អង្គភាពជាមួយ
មុខទំនិញគុណភាពខ្ពស់ចំនួន២០០០មុខ ដូចជា៖ម្ហូបអាហារ សម្ភារះការិយាល័យ
 សម្ភារះសំណង់…។ល។

        នេះគឺជាផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ មានទ្រង់ទ្រាយធំ ជាមួយ​បណ្ដា
ផលិតផលគុណភាពខ្ពស់ ​ពាណិជ្ជសញ្ញាមានកិត្យានុភាពបំផុតរបស់វៀតណាម
នៅកម្ពុជា។ ​ ផ្សាតណាត់ទំនិញវៀតណាមគុណភាពខ្ពស់និងនាំចេញ លើកនេះ
 កូសសញ្ញារយះពេល១០ឆ្នាំ បណ្ដាផលិតផលល្បីឈ្មោះ​របស់វៀតណាមមាន
វត្តមានជាផ្លូវការលើទីផ្សារកម្ពុជា។ ស្ដីអំពីគោលដៅ​ចូលរួមផ្សារណាត់លើកនេះ
 លោកស្រី Dang Thi Truc Lan Chi នាយិកា ​ក្រុមហ៊ុនចំកាត់ ស្កគ្រាប់ដូងVinh
Tien បានអោយដឹងថា៖
         “ការចូលរួមផ្សាតណាត់ទំនិញវៀតណាមគុណភាពខ្ពស់ និង​នាំ​ចេញ ​លើកទី ១០ នៅកម្ពុជាលើកនេះ គឺសំដៅជួយឧបត្ថម្ភសាខាឧទ្ទេសនាម និង
ផ្សព្វផ្សាយពាណិជ្ជសញ្ញាស្កគ្រាប់ដូងនៃ ក្រុមហ៊ុនចំកាត់ Vinh Tien ជាមួយ​ប្រជាជននៅកម្ពុជា ជាមួយគោលដៅអភិវឌ្ឍន៍ទីផ្សារកម្ពុជាយ៉ាង់ខ្លាំងក្លា។​         ផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់ និងនាំចេញ លើកទី ​១០ នៅ កម្ពុជា ប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ សីហាឆ្នាំ២០១២៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ