ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ Tinh Bien – An Giang ឆ្នាំ២០១៣បានបិទ
(VOV)_ក្រោយរយះពេល៦ថ្ងៃ ប្រព្រឹត្តទៅដ៏ផុលផុស នាយប់ថ្ងៃទី២ មិថុនា នៅ
ខេត្ត An Giang (ភាគខាងត្បូងវៀតណាម) ក្រសួងពាណិជ្ជកម្មវៀតណាម រួមជាមួយ
គណះ កម្មាធិការប្រជាជនខេត្ត An Giang បានរៀបចំពិធីបិទ ផ្សារណាត់ពាណិជ្ជកម្ម
អន្តរជាតិ Tinh Bien – An Giang ឆ្នាំ២០១៣។ ឆ្នាំនេះ បរិមាណភ្ញៀវទេសចរណ៍មក ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ Tinh Bien – An Giang ច្រើនបំផុតបើប្រៀបនឹងឆ្នាំមុនៗ
ដោយមានពីអង្គភាពអាជីវកម្មចំនួន ២០០ អង្គភាព និងស្តង់ទំនិញចំនួនជាង ៥០០
ស្តង់ ជាមួយផលិតផលជាច្រើន របស់បណ្ដាផ្នែកផលិតកម្មនៅក្នុងស្រុក និងប្រទេស
មិត្តកម្ពុជា។ ផ្សារណាត់បានទាក់ទាញភ្ញៀវទេសចរណ៍ចំនួន ១៧៥ ០០០នាក់ និងក្នុង
នោះ មានភ្ញៀវចំនួនជាង ២៥ ០០០ នាក់មកពីប្រទេសកម្ពុជា៕
|
ផ្សារណាត់បានទាក់ទាញភ្ញៀវទេសចរណ៍ចមនួន១៧៥០០០នាក់ (http://www.baocantho.com.vn/) |