(VOVworld) - ចាប់ពីថ្ងៃទី១៦ដល់ទី១៨ មិនា អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់
លោក Ibrahim Rahimpour បានមកបំពេញទស្សនកិច្ចនៅវៀតណាមនិងប្រជុំពិគ្រោះ យោបល់នយោបាយលើកទី៦ជាមួយក្រសួងការបរទេសវៀតណាម។នារសៀលថ្ងៃ
ទី១៧ មិនា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក
Pham Binh Minh បានទទួលជួបសន្ទនាជាមួយលោក Ibrahim Rahimpour។លោក
Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការ
ជំរុញទំនាក់ ទំនងមិត្តភាពសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយអ៊ីរ៉ង់។លោក
បានចាត់ទុក ថា នាពេលខាងមុខ ភាគីទាំង២ត្រូវខំប្រឹងប្រែងលាតត្រដាងអនុវត្តកិច្ច
ព្រមព្រៀង នានារវាងប្រទេសទាំង២ ជាពិសេសគឺកិច្ចព្រមព្រៀងដែលទទួលបានក្នុង
ដំណើរ ទស្សនកិច្ចនៅអ៊ីរ៉ង់របស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan
Phuc នាខែតុលា ឆ្នាំ២០១៤។
|
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក Ibrahim Rahimpour(រូបថត៖VGP) |
មុននោះ នាព្រឹកថ្ងៃទី១៧ មិនា អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Ibrahim Rahimpour បានមានជំនួបចរចារជាមួយសមភាគីវៀតណាមលោក Vu Hong Nam។ភាគីទាំង២ បានឯកភាពលើការបង្កើនការផ្លាស់ប្ដូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ បន្តសហការ
យ៉ាងស្អិតរមួតលើវេទិការអន្តរជាតិនានា។ស្ដីពី សេដ្ឋកិច្ច ភាគីទាំង២បានឯកភាព
ថា ត្រូវបង្កើនជំនួបប្រាស្រ័យរវាងបណ្ដាក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានអាជីវករនៃ
ប្រទេសទាំង២ តាមនោះលើកកំពស់ថែម ទៀតតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនា
ប៉ុន្មានឆ្នាំខាងមុខ៕