ពង្រីកកំលាំងពលំនៃប្រជាជាតិទាំងមូលនាំប្រទេសជាតិបន្តឈានទៅមុខ
|
ពង្រីកកំលាំងពលំនៃប្រជាជាតិទាំងមូលនាំប្រទេសជាតិបន្តឈានទៅមុខ (VOV) |
Vovworld-ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៥ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានមានអត្ថបទសសេរក្រោមចំណងជើងថា ក្ដាប់ជាប់ឱកាស
ពង្រីកនូវកំលាំងពលំរបស់ប្រជាជនទាំងមូលការពារផលប្រយោជន៍ជាតិ នាំ
ប្រទេសជាតិឈានឡើង។ បញ្ហាដំបូងដែលអត្ថបទសសេររបស់លោកប្រធានរដ្ឋ
ផ្តោតទៅលើគឺការអភិវឌ្ឍន៍ដ៏ចីរភាព ចាត់ទុកនោះជាការជ្រើសរើសមានចរិត
លក្ខណៈយុទ្ធសាស្ត្ររបស់វៀតណាមបច្ចុប្បន្ន។ ក្នុងឆ្នាំ២០១៥និងប៉ុន្មានឆ្នាំជា
បន្តវៀតណាមត្រូវនាំខឿនសេដ្ឋកិច្ចផុតពីស្ថានភាពអន់ភាពស្ដារល្បឿនកំណើន
បន្តជំរុញបុព្វហេតុផ្លាស់ប្តូរថ្មីឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មសមាហរណ
កម្មអន្តរជាតិជាដើម។
ស្ដីពីភារកិច្ចការពារសិទ្ធិប្រយោជន៍ជាតិ តាមលោកប្រធានរដ្ឋថា គឺជាគោលដៅ
កំពូល។ ផលប្រយោជន៍ជាតិចំពោះប្រជាជនវៀតណាមគឺជាក់ស្ដែង ឯករាជ្យ
អធិបតេយ្យភាព ឯកភាព បូរណភាពដែនដីដ៏ពិសិដ្ឋនៃមាតុប្រទេស របបសង្គមនិយម
សម្បូររុងរឿងសេរីភាព សុភមង្គលរបស់ប្រជាជន។ នេះជាគោលដៅដែលវៀតណាម
ប្តេជ្ញាចិត្តខំប្រឹងប្រែងអនុវត្តឲ្យបាន។ អត្ថបទសសេរក៏អះអាងថាអធិបតេយ្យភាព
កោះសមុទ្រនៃមាតុប្រទេសគឺពិសិដ្ឋមិនអាចរំលោភបានឡើយ។វៀតណាមប្តេជ្ញា
ដោះស្រាយជំលោះដោយសន្តិវិធី លើមូលដ្ឋានច្បាប់អន្តរជាតិ។
ដើម្បីអនុវត្តភារកិច្ចដែលបានដាក់ចេញនោះ ប្រធានរដ្ឋ Truong Tan Sang បាន
សង្កត់ធ្ងន់ទៅលើសតិអារម្មណ៍ប្រជាជនជាប្រភពដើម កំលាំងប្រជាជនជាកំលាំង
ខ្លាំងបំផុតដើម្បីវៀតណាមឆ្លងផុតរាល់ការលំបាកសាកល្បងនៃសម័យកាល៕