ពង្រីកកំលាំងពលំរបស់សហគមន៍ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព

ពង្រីកកំលាំងពលំរបស់សហគមន៍ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព - ảnh 1
ពង្រីកកំលាំងពលំរបស់សហគមន៍ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព (VNA)


(VOVworld) – នាព្រឹកថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ
 ការប្រឡងនាំចេញការផ្តើមគំនិតកាត់បន្ថយភាពក្រីក្រប្រកបដោយ
និរន្តរភាពតាមរយៈការពង្រីកកំលាំងពលំរបស់សហគមន៍។ ការប្រឡង
ពោលខាងលើត្រូវបានរៀបចំឡើងដល់ខែធ្នូរឆ្នាំ ២០១៦ សំដៅពង្រីក
នូវតួនាទីរបស់សហគមន៍ ជាពិសេសគឺក្រុមនារីជាជនភាគតិចក្នុង
ការកសាងនិងអនុវត្តការផ្តើមគំនិតអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកាត់
បន្ថយភាពក្រីក្រ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ
យុទ្ធជនពិការនិង សង្គមកិច្ចវៀតណាម លោក Nguyen Trong Dam
បានឲ្យដឹងថា៖

        «ការប្រឡងនេះមិនត្រឹមតែជ្រើសរើសអ្នកពូកែដើម្បីប្រគល់ជូន
រង្វាន់ ប៉ុណ្ណោះទេ ថែមទាំង បន្តប្រពៃណី ផ្សព្វផ្សាយនិងលើកទឹកចិត្ត
ប្រទេសទាំងមូល យកចិត្តទុកដាក់ដល់ការស្វែងរកដំណោះស្រាយ
 រូបសណ្ឋានកាត់បន្ថយភាពក្រី ក្រក្នុងសហគមន៍។ យើងគប្បីផ្សព្វ
ផ្សាយនិងបើកទូលាយរូបសណ្ឋាននេះ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ