ពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាព ឥស្សរិជនបញ្ញវន្ត និងអាជីវករជនជាតិភាគតិច

(VOVWORLD) -នាថ្ងៃទី ១៩ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីលើតម្កើង អ្នកមានកិត្យានុភាព ឥស្សរិជនបញ្ញវន្ត  និងអាជីវករ ជនជាតិភាគតិចឆ្នើមនៅទូទាំងប្រទេសឆ្នាំ ២០១៧។
ពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាព ឥស្សរិជនបញ្ញវន្ត  និងអាជីវករជនជាតិភាគតិច - ảnh 1ពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាព ឥស្សរិជនបញ្ញវន្ត  និងអាជីវករជនជាតិភាគតិច 

នាថ្ងៃទី ១៩ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីលើតម្កើង អ្នកមានកិត្យានុភាព ឥស្សរិជនបញ្ញវន្ត  និងអាជីវករ ជនជាតិភាគតិចឆ្នើមនៅទូទាំងប្រទេសឆ្នាំ ២០១៧។ មានតំណាងជាង ៥១០ នាក់ ដែលជាជនជាតិភាគតិចចំនួន ៥៣ នៅខេត្ត ក្រុងចំនួន ៥២ នៅទូទាំងប្រទេសដែលបានលើកតម្កើងលើកនេះ គឺជាគំរូឆ្នើមដែលបានរួមវិភាគទានលើវិស័យជីវភាពរស់នៅសង្គម និងសេដ្ឋកិច្ចមូលដ្ឋាន។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh បានឲ្យដឹងថា៖

“ខ្ញុំស្នើឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកមានកិត្យានុភាព ឥស្សរៈជនបញ្ញវន្ត  និងអាជីវករ និងជនជាតិភាគតិច ដើម្បីអនុវត្តឲ្យបានល្អ និងពង្រីកតួនាទីរបស់ខ្លួន។ ខ្ញុំក៏ស្នើឲ្យ អ្នកមានកិត្យានុភាព ឥស្សរៈជនបញ្ញវន្ត  និងអាជីវករ និងជនជាតិភាគតិចគប្បីបន្តលើកស្ទួយតួនាទីសាមគ្គីភាព ដោយមានការងារជាក់ស្ដែងជាច្រើន ហើយរួមចំណែកកសាងតំបន់ជនជាតិភាគតិចកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ