ពង្រឹងចំណងសាមគ្គីភាពមិត្តភាពជួបប្រាស្រ័យប្រជាជនជាគ្រឹះស្ថាននៃការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន
|
ពង្រឹងចំណងសាមគ្គីភាពមិត្តភាពជួបប្រាស្រ័យប្រជាជនជាគ្រឹះស្ថាននៃការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន (vietnamplus.vn) |
Vovworld-នាថ្ងៃទី១៥មករា ថ្លែងមតិនៅពិធីជួបសន្ទនាគណៈប្រតិភូសមាគម
មិត្តភាពកិច្ចការបរទេសប្រជាជនចិនដឹកនាំដោយលោកស្រី Li Xiao Lin ប្រធាន
សមាគមដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានវាយតំលៃខ្ពស់ការដែលបណ្ដាអង្គការមិត្តភាពនៃប្រទេសទាំង
ពីរបានរៀបចំសកម្មភាពសកម្មរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត។
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម
-ចិនជាទ្រពសម្បត្តិដ៏ថ្លៃថ្លារបស់ប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរត្រូវរក្សាការ
ជួបសន្ទនាជាន់ខ្ពស់អនុវត្តវិស័យដែលបានសន្យាដោះស្រាយល្អរាល់ការខ្វែងគំនិត
អភិវឌ្ឍន៍ដោយឥតឈប់ឈរកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍នៃប្រទេស
ទាំងពីរ ដំបន់និងពិភពលោក។
រីឯលោកស្រី Li Xiao Lin បានអះអាងនឹងបន្តពង្រីកតួនាទីរបស់សមាគមមិត្តភាព
កិច្ចការបរទេសប្រជាជនចិនរួមចំណែកជាក់ស្ដែងសំរាប់ចំណងសាមគ្គីភាពមិត្តភាព
ជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរដើម្បីការអភិវឌ្ឍន៍រួមនៃប្រជាជាតិទាំងពីរ៕