ព័ណ៌វប្បធម៍វៀតណាមនៅបុណ្យតាមដងវិថី Chingay ២០១៥នៅសឹង្ហបុរី
|
ព័ណ៌វប្បធម៍វៀតណាមនៅបុណ្យតាមដងវិថី Chingay ២០១៥នៅសឹង្ហបុរី (vietnamplus.vn) |
Vovworld-វប្បធម៍គង់ឃ្មោះ Tay Nguyen និងអាវផាយប្រពៃណីវៀតណាមជា
ចំណុចស្នូលក្នុងឈុតសម្ដែងរបស់ក្រុមសិល្បករនៃរោងមហោស្រពតូរតន្ត្រីរបាំ
វៀតណាមដែលបានចូលរួមដង្ហែក្បួននៅសឹង្ហបុរីក្នុងរាត្រីថ្ងៃទី២៧និង២៨កុម្ភៈ។
លោក Nguyen Truong Giang ប្រធានក្រុមសិល្បករវៀតណាមដែលចូលរួម Chingay
២០១៥បានឲ្យដឹងថា តាមរយៈការបញ្ជូនក្រុមសិល្បៈវៀតណាមមកចូលរួមពិធី
បុណ្យនានាលើទូទាំងពិភពលោក មិត្តភក្តិអន្តរជាតិនឹងមានបន្ថែមឱកាសបាន
យល់ដឹងអំពីអត្តសញ្ញាណវប្បធម៍ប្រជាជាតិវៀតណាម។ នេះក៏ជាឱកាសជួប
ប្រាស្រ័យផ្លាស់ប្តូរសំដៅបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ
ជាងទៀតរវាងវៀតណាមជាមួយពិភពលោក។
Chingay ជាពិធីបុណ្យទស្សនីយ៍ភាពតាមដងវិថីធំបំផុតត្រូវបានរៀបចំជាប្រចាំ
ឆ្នាំក្នុងឱកាសបុណ្យតេតប្រពៃណីរបស់សហគមន៍ជនជាតិចិននៅសឹង្ហបុរីចាប់តាំង
ពីឆ្នាំ១៩៧៣។ ពិធីបុណ្យ Chingay ឆ្នាំនេះមានអត្ថន័យពិសេសពីព្រោះនេះជា
ព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ធំៗដែលបានរៀបចំក្នុងឆ្នាំសំដៅគូស
សម្គាល់៥០ឆ្នាំឯករាជ្យរបស់សឹង្ហបុរី៕