ព័ត៌មានកិច្ចការបរទេសជាផ្នែកសំខាន់ក្នុងការងារឃោសនាសតិអារម្មណ៍របស់បក្សនិងរដ្ឋវៀតណាម
LE PHUONG -  
|
ព័ត៌មានកិច្ចការបរទេសជាផ្នែកសំខាន់ក្នុងការងារឃោសនាសតិអារម្មណ៍របស់បក្សនិងរដ្ឋវៀតណាម (VOV) |
Vovworld-ព័ត៌មានកិច្ចការបរទេសជាផ្នែកសំខាន់ក្នុងការងារឃោសនាសតិ
អារម្មណ៍របស់បក្សនិងរដ្ឋវៀតណាម។ ប្រធានគណៈកម្មាធិការឃោសនាអប់រំ
មជ្ឈឹមលោក Dinh The Huynh បានអះអាងដូច្នេះនៅពិធីប្រគល់រង្វាន់ទូទាំងប្រទេស
ស្ដីពីព័ត៌មានកិច្ចការបរទេសលើកទី១ឆ្នាំ២០១៤សំរាប់វណ្ណកម្មសារព័ត៌មានដែល
ប្រព្រឹត្តទៅនាថ្ងៃតី២៧ឧសភានៅទីក្រុងហាណូយ។ ថ្លែងមតិនៅពិធីប្រគល់រង្វាន់
នេះ លោក Dinh The Huynh បានលើកច្បាស់ថា៖
“ក្នុងប៉ុន្មានឆ្នាំកន្លងមក ការងារព៧ត៌មានកិច្ចការបរទេសបានមានបំរ៉ែបំរួលគួរ
ឲ្យកត់សម្គាល់ យល់ដឹងអំពីសារសំខាន់នៃព័ត៌មានកិច្ចការបរទេសបានលើក
កំពស់។ បណ្ដាសកម្មភាពព័ត៌មានកិច្ចការបរទេសបានរួមចំណែកដ៏សំខាន់រក្សារឹង
មាំនយោបាយពង្រឹងបើកទូលាយទំនាក់ទំនងរបស់វៀតណាមជាមួយបណ្ដាប្រទេស ជមរុញសមាហរណកម្មអន្តរជាតិទាក់ទាញវិនិយោគនិងភ្ញៀវទេសចរណ៍បរទេស
បង្កើនផ្សាភ្ជាប់សហគមន៍ជនវៀតណាមនៅឯបរទេសជាមួយបុព្វហេតុកសាងនិង
ការពារមាតុប្រទេស។”
វិទ្យុសម្លេងវៀតណាមត្រូវបានប្រគល់រង្វាន់ចំនួន៦អំពីសារព័ត៌មានកិច្ចការ
បរទេស។ ជាពិសេស កាណាល់ផ្សាយជាភាសាបរទេសជាតិមានកិត្តិយសទទួល
បានរង្វាន់ថ្នាក់ទីមួយរបស់ក្រុមអ្នកនិពន្ធ Nguyen Thi Thu Hoa, Vu Anh Huyen, Bui Thi
Lan Anh, Vu Nhat Quynh, Nguyen Thanh Duc, Nguyen Pham Huan ដោយវណ្ណកម្ម ២០
ឆ្នាំទំនាក់ទំនងវៀតណាម-អាមេរិក៕
LE PHUONG