ព័ត៌មានអំពីលទ្ធភាពមជ្ឈដ្ឋានសាធារណរដ្ឋ ប.ប.ក បំពេញទស្សនកិច្ចនៅចិន

(VOVWORLD) -នៅទីក្រុងប៉េកាំង រថយន្ត ១ គ្រឿង ដោយបំពាក់ផ្លាកលេខការទូតរបស់ស្ថានទូតសាធារណរដ្ឋ ប.ប.ក បានមានវត្តមាននៅមហាសាលប្រជាជននៅទីក្រុងប៉េកាំងនាថ្ងៃទី ២៦ មិនាផងដែរ។
ព័ត៌មានអំពីលទ្ធភាពមជ្ឈដ្ឋានសាធារណរដ្ឋ ប.ប.ក បំពេញទស្សនកិច្ចនៅចិន - ảnh 1 រថយន្ត ១ គ្រឿង ដោយពាក់ផ្លាកលេខការទូតរបស់ស្ថានទូត
សាធារណរដ្ឋ ប.ប.ក បានមានវត្តមាននៅមហាសាលប្រជាជននៅទីក្រុងប៉េកាំង

ស្ថាប័នព័ត៌មាន Kyodo របស់ជប៉ុន នាថ្ងៃទី ២៦ មិនា បានឲ្យដឹងថា៖ រថភ្លើងពិសេស ១ ខ្សែ ដឹកមន្ត្រីជាន់ខ្ពស់នៃសាធារណរដ្ឋ ប.ប.ក បានឆ្លងកាត់ទីក្រុង Dan Dong របស់ចិន ដែលជាប់ខ្សែព្រំដែន សាធារណរដ្ឋ ប.ប.ក  ក្នុងដំណើរទស្សនកិច្ចរបស់មជ្ឈដ្ឋានប្រទេសខ្លួនទៅកាន់ចិន។

ទន្ទឹមនឹងនេះ នៅទីក្រុងប៉េកាំង រថយន្ត ១ គ្រឿង ដោយពាក់ផ្លាកលេខការទូតរបស់ស្ថានទូតសាធារណរដ្ឋ ប.ប.ក បានមានវត្តមាននៅមហាសាលប្រជាជននៅទីក្រុងប៉េកាំងនាថ្ងៃទី ២៦ មិនាផងដែរ។

 ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត រដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋ ប.ប.ក  លោក Ri Yong-ho មានផែនការទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែមេសាខាងមុខ ហើយលោករូបនេះនឹងមានជំនួបចរចាជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov។ សាធារណមតិបានចាត់ទុកថា៖ គោលដៅនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពិភាក្សាអំពីរាល់បញ្ហាដែលទាក់ទិននឹងជំនួបកំពូលអន្តរកូរ៉េ និងរវាងអាមេរិក ជាមួយ សាធារណរដ្ឋ ប.ប.ក ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ