|
ពិធីសម្ពោធបង្គោលលេខ៣១៤លើខ្សែផ្លូវព្រំដែនគោកវៀតណាម-កម្ពុជា(រូបថត៖ Internet) |
V0V – ក្នុងឱកាសរំលឹកខួបលើកទី៤៥ ទីវាបង្កើតទំនាក់ទំនងកាទូតវៀត ណាម
-កម្ពុជានឹងឆ្នាំមិត្តភាពវៀតណាមកម្ពុជា ព្រឹកថ្ងៃទី២៤មិថុនានៅឃុំMy Duc ទីរួមខែត្រ
Ha Tien ខែត្រ Kien Giang(វៀតណាម) នឹង ស្រុកកំពងត្រាចខែត្រកំពត(កម្ពុជា)រដ្ឋា
ភិបាលនៃសសាធារណះរដ្ឋ សង្គមនិយមវៀតណាមនឹងរាជរដ្ឋាភិបាលកម្ពុជាបាន
រៀបចំយ៉ាងឧឡារឹកពិធី សម្ពោធបង្គោលលេខ 314 ដែលជាបង្គោលមានលេខរៀង
ចុងក្រោយបំផុត លើខ្សែព្រំដែនគោកវៀតណាមកម្ពុជា។នាយករដ្ឋមន្រ្តីរដ្ឋាភិបាល
វៀតណាម Nguyen Tan Dung នឹងនាយករាជរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនបាន ធ្វើអធិបតីព្រឹត្តិការណ៏សំខាន់នេះ។ថ្លែងមតិនៅពិធីនេះនាយករដ្ឋមន្រ្តីNguyen Tan Dung សង្តក់ធ្ងន់ថា៖ ព្រឹត្តិការណ៏នេះមានអត្ថន័យដ៏សំខាន់ពិសេស វាគូសបញ្ជាក់នូវជ័យ
ជំនះ រួមរបស់ប្រទេសទាំង២ ប្រជាជាតិទាំង២ក្នុងការរួមគ្នាកសាងផ្លូវព្រំដែន១សន្តិ
ភាពមិត្តភាពសហប្រតិបត្តិការអភិវឌ្ឌ្យន៏ក៏ដូចគ្នាឆ្លើយតបនឹងគោលបំណង របស់
ប្រជាជននៃប្រទេសទាំង២។ ក្នុងបទថ្លែងមតិរបស់ខ្លួននាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែន
ចាត់ទុកថា៖លទ្ធផលដែលទទួលបានក្នុងការងារកំណត់បោះបង្គោលព្រំដែនវៀតណា
មកម្ពុជាក្នុងរយះពេលកន្លងទៅគឺជាទំព័រប្រវត្តិសាស្រ្តថ្មី១ក្នុងទំនាក់ទំនងរវាងប្រទេស
ទាំង២។លោកបញ្ជាក់ថា៖ ខ្ញុំសូមប្រកាសថា៖ការកសាងផ្លូវព្រំដែននេះត្រូវបានអនុវត្ត
ដោយឈរលើ មូលដ្ឋាននៃច្បាប់ជាតិនឹងអន្តរជាតិក៏ដូចជាក្រិតក្រមអន្តរជាតិស្តីអំពី
ការទទួលស្គាល់ផ្លូវព្រំដែនដោយពួកអាណានិគមនិយមបារាំងបន្សល់ទុកដើម្បីធ្វើជា
ទឹសដៅអនុវត្ត ឈានទៅដល់ការសំរេចទាំងស្រុងការងារកំណត់បោះបង្គោល ព្រំដែន
លើគោគរវាងប្រទេសទាំង២។ ក្នុងព្រឹកថ្ងៃទី២៤មិថុនានេះដែរនៅទីរួមស្រុកHa Tien
ខែត្រ Kien Giang នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung នឹងនាយក
រដ្ឋមន្រ្តីរាជរដ្ឋា ភិបាលកម្ពុជាសម្តេចហ៊ុនសែនបានធ្វើអធិបតីសន្និសីទសហប្រតិបត្តិ
ការ វិនិយោគវៀតណាម-កម្ពុជាលើកទី៣។ថ្លែងមតិនៅចំពោះមុខអង្គភាពអាជីវកម្ម នឹងវិនិយោគិនចំនួនជាង១០០នាក់របស់ប្រទេសទាំង២នាយករដ្ឋមន្រ្តីទាំង២រូបសម្តែង
នូវសេចក្តីសប្បាយរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង២ដែល
អភិវឌ្ឌ្យន៏យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ទ្វេភាគីរវាង ប្រទេសទាំង២ក្នុងឆ្នាំ២០១១
កើនជាង៥៥%បើប្រៀបនឹងឆ្នាំ២០១០។អង្គភាព អាជិវកម្មវៀតណាមមានគំរោងការ
ណ៏ចំនួន១១៤គំរោងវិនិយោគនៅកម្ពុជា ដោយមានចំនួនទុនចុះបញ្ជីទទួលបានជាង
២ពាន់៤០០លានដុល្លាអាមេរិក។ ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋាភិបាលនៃប្រទេស
ទាំង២បានចុះហត្ថលេខា លើអនុស្សារណះយោគយល់គ្នាអំពីការបំពេញកែប្រែកិច្ច
ព្រមព្រៀងលើកទឹក ចិត្តគាំពារការវិនិយោគរវាងវៀតណាមនឹងកម្ពុជាឆ្នាំ២០០១
បង្កើតមូលដ្ឋាន ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំង២
ក្នុងរយះពេលខាងមុខ៕