ពិធីគោរពទង់ជាតិដើមឆ្នាំថ្មីនៅប្រជុំកោះ Truong Sa
VINH PHONG -  
(VOVWORLD) /  
|
ពិធីគោរពទង់ជាតិដើមឆ្នាំថ្មីនៅប្រជុំកោះ Truong Sa (quandoinhandan) |
Vovworld-នាព្រឹកថ្ងៃទី១មករាឆ្នាំ២០១៤ នៅកោះ Son Ca ឃុំកោះ Sinh Ton
ស្រុកកោះ Truong Sa ខេត្ត Khanh Hoa បានប្រព្រឹត្តទៅពិធីគោរពទង់ជាតិក្នុង
ឱកាសដើមឆ្នាំ២០១៤។ ពិធីគោរពទង់ជាតិជាប្រពៃណី ជាសម្រស់វប្បធម៍របស់កម្មាភិបាលយុទ្ធជននិងប្រជាជននៅកោះសមុទ្រឆ្ងាយ។
ក្រោមទង់ជាតិ ចម្រៀងជាតិច្រៀងដោយកម្មាភិបាលយុទ្ធជននិងប្រជាជន
កោះ Son Ca លាន់រន្ទឺ។ សំនៀងក៏ជាការសន្យាដែលអះអាងនូវការប្តេជ្ញាចិត្តរបស់កម្មាភិបាលយុទ្ធជននិងប្រជាជនដែលកំពុងរស់នៅនិងបំពេញការងារនៅប្រជុំកោះ
Truong Sa គឺនឹងរក្សារឹងមាំអធិបតេយ្យភាពសមុទ្រកោះពិសិដ្ឋិនៃមាតុប្រទេស។
បន្ទាប់ពីពិធីគោរពទង់ជាតិ អនុសេនីយ៍ឯក Vu Tan Tai បានតាងនាមឲ្យកម្មាភិបាលយុទ្ធជនលើកោះអានសេចក្តីសន្យាចំនួន១០របស់យុទ្ធជនក្នុងកងទ័ព
ប្រជាជនវៀតណាម។
វរសេនីយ៍ទោ Do The Tuyen មេបញ្ជាការកោះ Son Ca បានឲ្យដឹងថា កោះ Son
Ca បានសំរេចល្អភារកិច្ចដែលបានប្រគល់ជូន។ ដើម្បីទទួលបានប្រការនេះ ក្រៅពី
ការខំប្រឹងប្រែងរបស់កម្មាភិបាលយុទ្ធជននិងប្រជាជនលើកោះនៅមានការយក
ចិត្តទុកដាក់ទាំងខាងសម្ភារនិងស្មារតីរបស់ដីគោក។
“ក្នុងពិធីគោរពទង់ជាតិថ្ងៃនេះ យើងខ្ញុំបានទទួលអំណោយនិងសេចក្តីជូនពរ
ឆ្នាំថ្មីពីដីគោក។ កម្មាភិបាលយុទ្ធជនបានឃើញថា មានបន្ថែមក្តីសប្បាយរីករាយ
និងកំលាំងចលករដើម្បីសំរេចភារកិច្ចដែលបានប្រគល់។ ទន្ទឹមនឹងនោះការពារ
រក្សារឹងមាំអធិបតេយ្យភាពនៃមាតុប្រទេស៕”
VINH PHONG
-VOVWORLD