ពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤
(VOVWORLD) - គណៈប្រតិភូកីឡាវៀតណាមរួមមានសមាជិកចំនួន ៣៩ នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ១៦ នាក់ មកពីកីឡាចំនួន ១១ ប្រភេទ គ្រូបង្វឹកនិងអ្នកជំនាញ ១៦ នាក់ វេជ្ជបណ្ឌិត២នាក់ រួមជាមួយកម្មាភិបាលមួយ ចំនួនទៀត។
រូបថត៖ VOV |
នារសៀលថ្ងៃទី ១៧ កក្កដា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នាយកដ្ឋានអប់រំកាយនិងកីឡា និងគណៈកម្មាធិការអូឡាំពិកវៀតណាមបាន សម្របសម្រួល រៀបចំពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ គណៈប្រតិភូកីឡាវៀតណាមរួមមានសមាជិកចំនួន ៣៩ នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ១៦ នាក់ មកពីកីឡាចំនួន ១១ ប្រភេទ គ្រូបង្វឹកនិងអ្នកជំនាញ ១៦ នាក់ វេជ្ជបណ្ឌិត២នាក់ រួមជាមួយកម្មាភិបាលមួយ ចំនួនទៀត ដឹកនាំដោយលោក Dang Ha Viet ប្រធាននាយកដ្ឋានអប់រំកាយនិង កីឡា។ ក្នុងពិធីចេញដំណើរ ប្រធានគណៈប្រតិភូ លោក Dang Ha Viet បានឲ្យដឹងថា៖
“សម្រាប់គណៈប្រតិភូកីឡាវៀតណាម មានភាពងាយស្រួលមួយចំនួន។ ទីមួយ យើងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ ទីពីរ កីឡា វៀតណាមក៏មានការវិនិយោគជាយូរមកហើយដែរ តាំងពីជាងដប់ឆ្នាំមុន។ លើសពីនេះ នៅចុងឆ្នាំ ២០២៣ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ក៏បានរៀបចំសន្និសីទទាក់ទង នឹងព្រឹត្តិការណ៍ ASIAD និងអូឡាំពិក ពីនោះផ្តល់នូវដំណោះស្រាយជាក់លាក់ និងរយៈ ពេលវែង ដើម្បីជួយកីឡាវៀតណាម អាចប្រកួតប្រជែងដោយជោគជ័យក្នុងព្រឹត្តិ ការណ៍កីឡាអាស៊ី (ASIAD) និងអូឡាំពិក”។
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែ កក្កដាដល់ថ្ងៃទី ១១ ខែសីហា នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងនិងតំបន់ជុំវិញ គឺ ជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំបំផុតក្នុងឆ្នាំ ២០២៤ ដោយប្រមូលផ្តុំអត្តពលិកឆ្នើមៗ របស់ពិភពលោក ចូលរួមប្រកួតក្នុងវិញ្ញាសាចំនួន ៣២៩ នៃកីឡា ៣២ ប្រភេទ៕