|
ពិធិចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ថាបនាបំពាក់ប្រព័ន្ធខ្សែកាបក្រោមសមុទ្រ១១០Kv Ha Tien-Phu Quoc។ |
VOV-នាព្រឹកថ្ងៃទី៣ឧសភានៅទីក្រុងហូជីមិញ អគ្គក្រុមហ៊ុនអគ្គសនី ភាគ
ខាងត្បូងនិងមេម៉ៅការ Prysmian PowerLink ចំណុះសម្ព័ន្ធក្រុមហ៊ុន Prysmian
អ៊ីតាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ថាបនាបំពាក់ប្រព័ន្ធខ្សែកាប
ក្រោមសមុទ្រ១១០Kv Ha Tien-Phu Quoc។ នេះជាគំរោងការមានទ្រង់ទ្រាយ ធំនិងត្រូវបានអនុវត្តនៅវៀតណាមជាលើកដំបូងក៏ដូចជាក្នុងដំបន់អាស៊ី-
អាគ្នេយ៍។ ខ្សែកាបក្រោមសមុទ្រនេះមានប្រវែង៥៥,៨គីឡូម៉ែត្រដោយមាន តំលៃសរុបប្រមាណ៦៧លាន Euro។ រួមជាមួយខ្សែកាបនេះ អគ្គក្រុមហ៊ុន អគ្គិសនីភាគខាងត្បូងនឹងបើកការដ្ឋានសាងសង់ខ្សែកាប១១០Kv Kien
Luong-Ha Tien និង ខ្សែកាប១១០Kv Phu Quoc ជាដើម ដើម្បីដាក់ឲ្យ ដំណើរការទាន់ពេលវេលាក្នុងពេលសំណង់ខ្សែកាបឆ្លងសមុទ្របានសំរេច៕