(VOVworld) – នាថ្ងៃទី ២៥ មករា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំ
ពិធីដាំដើមឈើ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាចុះហេត្ថលេខាលើ
កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ នៅឧទ្យាន Hoa Binh នៅទីក្រុងហាណូយ។ នេះគឺជាសកម្មភាពសម្តែងការដឹងណុងចំពោះមិត្តភ័ក្ក អន្តរជាតិ ដែលបានគាំទ្រ
វៀតណាមក្នុងការតស៊ូដណ្តើមឯករាជ្យរបស់ប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ អនុប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហាណូយ លោក ស្រី Vu Thi Hai បាន
សង្កត់ធ្ងន់ថា៖
“ការដាំដើមឈើនេះសម្តែងមនោសញ្ចេតនាសាមគ្គីភាព ចំណោងមិត្តភាពរបស់ ប្រជាជនវៀតណាមចំពោះមិត្តភ័ក្កអន្តរជាតិ ក្នុងការតស៊ូដណ្តើមឯករាជ្យរបស់
ប្រទេសជាតិ ក៏ដូជា ក្នុងដំណាក់កាលកសាងនិងការពារមាតុប្រទេស នាបច្ចុប្បន្ន៕”