ពិធីដុតទានរំលឹកគុណដល់បណ្ដាវីរយុទ្ធជនពលី

 ពិធីដុតទានរំលឹកគុណដល់បណ្ដាវីរយុទ្ធជនពលី  - ảnh 1
ពិធីដុតទានរំលឹកគុណូបការះរបស់បណ្ដាវីរយុទ្ធជនពលី (TTXVN)

(VOV)_ក្នុងឱកាសរំលឹកខូបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាយុទ្ធជន​ពិការ  យុទ្ធជនពលី នាថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០១៤ ​នៅស្រុក Vi Xuyen ខេត្ត Ha Giang (ភាគខាងជើងវៀតណាម) និងទីក្រុង Hue ខេត្ត Thua Thien Hue (ភាគកណ្ដាល វៀតណាម) ប្រព្រឹត្តទៅ៖ ពិធីដុតទានរំលឹក​គុណរបស់បណ្ដាវីរយុទ្ធជនពលី។ ក៏ក្នុងពេលនេះដែរ នៅឈាបន​ដ្ឋានយុទ្ធជនពលីចំនួនជិត៣០០០  លើទូទាំង ប្រទេសនឹងប្រព្រឹត្តទៅពិធី​ដុតទានរំលឹកគុណូបការះរបស់បណ្ដាវីរយុទ្ធជនពលី។ នេះគឺជាសកម្មភាព១ សំដៅរំលឹកគុណបណ្ដាវីរយុទ្ធជនដែលបានពលីជីវិត
ដើម្បី​សង្គ្រោះជាតិ បង្ហាញពីសិលធម៌ មនោសញ្ជេតនា៖ ផឹកទឹកនឹកដល់​ប្រភព​ដើម តបស្នងសង់គុណរបស់ជំនាន់វ័យក្មេងចំពោះបណ្ដាវីរអ្នកម្ដាយវៀតណាម
 បណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺនិងសាច់ញាត្តិគ្រួសារយុទ្ធជនពលី អ្នកមាន
គុណូបការះចំពោះបដិវត្តន៍។

          ក៏ក្នុងឱកាសនេះដែរ ​មជ្ឈឹមសម្ព័ន្ធសមាគមយុវជនកម្មុយនីស្ត​ហូជីមិញ ​បានរៀបចំកម្មវិធី៖ ទិវាបុណ្យ៖ យុវវ័យតបស្នងសងគុណ ដោយ​មានសកម្មភាព​ជាច្រើន ដូចជា៖ ថែទាំវីរអ្នកម្ដាយវៀតណាម ទៅសាក​សួរសុខទុក្ខ ជូនអំណោយ ​ពិនិត្យព្យាបាលជំងឺសំរាប់យុទ្ធជនពិការ យុទ្ធជនជំងឺ អ្នកមានគុណូបការះ…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ