ពិធីទទួលធុងប្រេងដើមដំបូងរបស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម-វេណេហ្ស៊ូអេឡា
(TTX)_ពិធីទទួលធុងប្រេងដើមដំបូងរបស់ សម្ព័ន្ធក្រុមហ៊ុន ប្រេងឧស្ម័ន វៀតណាម-វេណេហ្ស៊ូអេឡា ដែលទើបនឹងបានរៀបចំឡើងនៅវីណេហ្ស៊ូអេឡា។ ថ្លែងមតិនៅពិធីនេះ តាងនាមអោយ រដ្ឋាភិបាល និងប្រជាជនវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅវេណេហ្ស៊ូអេឡា Ngo Tien Dung បានសម្ដែងគោលបំណង ថា៖ រដ្ឋាភិបាល គ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ចរបស់ វេណេហ្ស៊ូអេឡា បន្តបង្កលក្ខណះអោយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ វីណេហ្ស៊ូអេឡា (PDVSA) និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន វៀតណាម( PVN) ជំរុញខ្លាំងរាល់ជំហានបន្ត នៃការធ្វើអាជីវកម្ម និងផលិតកម្ម ដើម្បីអាចទទួលបានគោលដៅអំពីបរិមាណដែលបានដាក់ចេញ យ៉ាងឆាប់ៗ គឺ ៥០ ០០០ដល់ ២០០ ០០០ ធុងប្រេង /ថ្ងៃ។ ឯកអគ្គរដ្ឋទូតអះអាងថា៖ រដ្ឋាភិបាលវៀតណាម នឹងបន្តគាំទ្រ PVN ក្នុងបណ្ដាគំរោងការណ៍វិនិយោគនៅវេណេហ្ស៊ូអេឡា ដើម្បីទំនាក់ទំនងសហប្រតិបត្តិការ ក្នុងវិស័យ ប្រេង ឧស្ម័ននៃប្រទេសទាំងពីរ កាន់តែអភិវឌ្ឍន៍ ពិមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកធានាសន្តិសុខថាមពល និងការអភិវឌ្ឍន៍ ចីរភាព នៃប្រទេសនិមួយៗ៕
|
ពិធីទទួលធុងប្រេងដើមដំបូងរបស់ សម្ព័ន្ធក្រុមហ៊ុន ប្រេងឧស្ម័ន វៀតណាម-វេណេហ្ស៊ូអេឡា (http://www.vietnamplus.vn/) |