ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ - ឡាវ - មីយ៉ាន់ម៉ា - ថៃឆ្នាំ ២០២១ នៅទីក្រុងហូជីមិញ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមេសា នៅវត្ត Pho Minh ខ័ណ្ឌ Go Vap សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) គណៈកម្មាធិការពុទ្ធសាសនាអន្តរជាតិ និង សមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅទីក្រុងហូជីមិញ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ - ឡាវ - មីយ៉ាន់ម៉ា - ថៃនៅឆ្នាំ ២០២១។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ - ឡាវ - មីយ៉ាន់ម៉ា - ថៃឆ្នាំ ២០២១ នៅទីក្រុងហូជីមិញ - ảnh 1ទិដ្ឋភាពនៃពិធីបុណ្យនេះ (រូបថត៖ VNA)

ពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងដើម្បីជម្រុញថែមទៀតនូវការ យល់ដឹងគ្នាទៅវិញទៅមករវាងវៀតណាម និងបណ្តាប្រទេសជិតខាង ព្រមទាំងបង្កើនការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយ ឡែក ជាមួយនឹងប្រទេសដទៃទៀតដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ដំណើរការនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនីមួយៗផងដែរ។

គួរបញ្ជាក់ថាប្រទេសវៀតណាម - កម្ពុជា - ឡាវ - មីយ៉ានម៉ា - ថៃមានកិច្ចសហប្រតិបត្តិការ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនឆ្នាំមក ហើយប្រជាជននៃប្រទេសទាំង ៥ កំពុងតែខិតខំប្រឹងប្រែងរួមគ្នាដើម្បី   កសាងសហគមន៍អាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងវិបុលភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ