ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវយ៉ាងច្រើនកុះក

(VOVWORLD) - នាយប់ថ្ងៃទី ១៥ ខែមេសា  មន្ទីរទេសចរណ៍ទីក្រុងហូជីមិញសហការជាមួយសម្ព័ន្ធសមាគមទេសចរណ៍ទីក្រុងហូជីមិញបានប្រារព្ធពិធីបិទ មហោស្រពទេសចរណ៍ទីក្រុងហូជីមិញ ឆ្នាំ ២០១៨ ។

 

 ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវយ៉ាងច្រើនកុះក - ảnh 1 ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវយ៉ាងច្រើនកុះក 

មហោស្រពទេសចរណ៍ទីក្រុងហូជីមិញ ឆ្នាំ ២០១៨ មានការចូលរួមពីខេត្ត ទីក្រុង ចំនួន ៣៦ នៅទូទាំងប្រទេស និង សហគ្រាសទេសចរណ៍ជាង ៤០។អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Bui Ta Hoang Vu នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឱ្យដឹងថា៖

      "យើងខ្ញុំទទួលបាននូវកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ទីរ ស្ថាប័ន ពាក់ព័ន្ធនានានៅ ទីក្រុង ហូជីមិញ ជាពិសេសមានការចូលរួមពី ខេត្ត ទីក្រុង មួយចំនួនក្នុងការបង្កើតផលិតផល ល្អបន្ថែមដល់ទីក្រុងហូជីមិញ។បណ្តាខេត្តនិងទីក្រុងផ្សេងទៀតគួរឲ្យចាត់ទុកថា នេះគឺជា ឱកាសមួយដើម្បីឧទ្ទេសនាមនូវផលិតផលថ្មីនិងបំពេញបន្ថែមជាប្រចាំឆ្នាំរបស់ខ្លួន។ "

មហោស្រពទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០១៨ បានទាក់ទាញភ្ញៀវមកទស្សនាចំនួន ៣២០.០០០ នាក់ ដោយទទួលបានប្រាក់ចំណូលជាង ៨៣ ពាន់លានដុង ដែលកើនឡើង ៣៨% បើធៀបនឹងឆ្នាំ ២០១៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ