ពិធីបុណ្យអាល្លឺម៉ង់ប្រារព្ធឡើងនាយប់ថ្ងៃទី២ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ

(VOVWORLD) - ក្រោយរយៈពេល៣ឆ្នាំចាប់តាំងពីឆ្នាំ២០១៥មក ពិធីបុណ្យអាល្លឺម៉ង់ត្រូវបានរៀបចំឡើងវិញនាយប់ថ្ងៃទី២ ខែវិច្ឆិកា នៅតំបន់ស្ដូបស្ដេច Ly Thai To ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ។ 

ពិធីបុណ្យអាល្លឺម៉ង់ឆ្នាំនេះ គឺសំដៅបង្ហាញនូវកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។  ពិធីបុណ្យឆ្នាំនេះមានសកម្មភាពពិសេសជាច្រើនដូចជា ពិធីបើកធុងស្រាបៀរ ការសម្ដែងអាយ៉ង់ ការប្រគុំតូរ្យតន្ត្រី ផ្សារណាត់ម្ហូបអាហារនិងភេជ្ជៈដ៏ពិសេសដោយឡែកនៃប្រទេសអាល្លឺម៉ង់ ល្បែងកំសាន្តសម្រាប់កុមា ជាដើម។

        ពិធីបុណ្យអាល្លឺម៉ង់ឆ្នាំ២០១៨ជាឱកាសដ៏ល្អអស្ចារ្យដើម្បីផ្សព្វផ្សាយរូបភាពនៃប្រទេសអាល្លឺម៉ង់។ ការដែលពិធីបុណ្យនេះត្រូវបានរៀបចំឡើងវិញនៅវៀតណាម ក៏បង្ហាញនូវគោលចំណងនៃប្រទេសទាំងពីរដោយចង់ជំរុញការជួបប្រាស្រ័យផ្នែកវប្បធម៌និងបង្កើតឱកាសសហប្រតិបតិ្តការនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ