នាយប់ថ្ងៃទី ១៥ មេសា នៅទីលាន Dai Noi Hue ប្រព្រឹត្តទៅពិធីបិទ Festival Hue
២០១២។ នេះគឺជាកម្មវិធីសិល្បៈមួយក្រោមប្រធានបទ “ចង្វាកជីវភាពរស់នៅរបស់
ទន្លេ Huong” រួមមាននាទីចម្រៀងរបស់ប្រទេសជាច្រើនលើសកលលោក ក៏ដូចជា
គ្រប់ទិសទីរបស់ វៀតណាម។ ចែករំលែកជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំលេង
វៀតណាម ក្នុងឱកាសចូលរួម Festival Hue ២០១២ លោកស្រី Tran Tu Hong ជន
អាមេរិកមានដើមកំណើតវៀតណាមដែលកំពុងរស់នៅនៅរដ្ឋ Texas អាមេរិក ឲ្យដឹងថា៖
“ខ្ញុំឃើញថា៖ប្រទេសជាតិកាន់តែមានផ្លាស់ប្តូរយ៉ាងខ្លាំង។ នេះជាលើកដំបូង ដែលខ្ញុំទៅ
ទស្សនានៅ Hue និងខ្ញុំឃើញថា Festival ដ៏ល្អអស្ចារ្យណាស់។ នេះជាលើកដំបូងហើយដែល
ខ្ញុំត្រូវបានមើលឃើញបណ្ដាសំលៀកបំពេក់ប្រពៃណីរបស់ប្រទេសជាច្រើនលើពិភព
លោក។ ជាពិតប្រាកដ្ឋ ថា៖ ឆ្នាំក្រោយ ខ្ញុំនិងគ្រួសារនឹងវិលត្រឡប់មកវៀតណាមវិញ៕”
|
ពិធីបិទ Festival Hue ២០១២ (Image: Internet) |