ពិធីបំធុសចលនា “រដូវក្តៅយុវជនស្ម័គ្រចិត្ត”

ព្រឹកថ្ងៃទី ៨ ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជន
ទីក្រុង ហាណូយ បានរៀបចំពិធីបំធុសចលនា “រដូវក្តៅយុវជនស្ម័គ្រចិត្ត” និង “បន្ថែមកំលាំងឲ្យរដូវ ប្រឡង ២០១២”។ ក្រោមប្រធានបទ “យុវវ័យរដ្ឋធានីរួមដៃ
កសាងជនបទថ្មី” យុទ្ធនាការ“រដូវក្តៅយុវជនស្ម័គ្រចិត្ត” ឆ្នាំ ២០១២ របស់ទីក្រុង
ហាណូយ បានទាក់ទាញសមាជិក យុវជនចំនួន ៥០ ពាន់នាក់ចូលរួម។ ជាមួយ
ទឹសស្លោធ៖ ជាក់ស្តែង ជំនាញ សម្ព័ន្ធសុវត្ថិភាព និងមានប្រសិទ្ធភាព យុទ្ធនាការ
ឆ្នាំនេះ ត្រូវបានរៀបចំ នៅតាមបណ្ដាភូមិឃុំ ខ័ណ្ឌ ទីរួមស្រុករបស់ទីក្រុងហាណូយ និងប្រទេសមិត្តឡាវ ចាប់ពីខែឧសភាដល់ខែកញ្ញា ជាមួយ សកម្មភាពនានា ដូចជា៖ ឃោសនាគោលមាគារគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ផ្សព្វផ្សាយស្តី
ប្រពៃណីវប្បធម៌ Thang Long - ហាណូយ ចូលរួមកសាងជនបទថ្មី ។ល។ ក្រៅពី
នោះ កម្មវិធី “បន្ថែមកំលាំងរដូវប្រឡង ២០១២” បានចែកចែញជាដំណាក់កាល
ចំនួន​ ២ គឺ៖ ទី ១ គឺ “ឧបត្ថម្ភការជ្រើស និស្សិត” និង ទី ២​ គឺ “ស្វាគមនិស្សិតថ្មី” ជាមួយការចូលរួមរបស់អ្នកស្ម័គ្រចិត្តចំនួនជាង ១១ ពាន់ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ