ពិធីបំពាក់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុសន្តិភាព និង​​មិត្តភាព រវាងបណ្ដាប្រជាជាតិ”ជូនឯកអក្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម

(VOVWORLD) -លោក ប្រាក់ ងួនហុងនឹងបន្តរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាផងដែរ។
ពិធីបំពាក់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុសន្តិភាព និង​​មិត្តភាព រវាងបណ្ដាប្រជាជាតិ”ជូនឯកអក្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម - ảnh 1 ពិធីបំពាក់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុសន្តិភាព និងមិត្តភាព រវាងបណ្ដាប្រជាជាតិ”ជូនឯកអក្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម (thoidai.com.vn)

នាថ្ងៃទី ២៣ ខែសីហានៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធសមាគមន៍បណ្ដាអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានបំពាក់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុសន្តិភាព និងមិត្តភាព រវាងបណ្ដាប្រជាជាតិ”ជូនឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា លោក ប្រាក់ ងួនហុង ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ទៅលើរាល់ការរួមវិភាគទានរបស់លោកឯកអគ្គរាជទូតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកស្រី Nguyen Phuong Nga មានជំនឿជាក់ថា លោក ប្រាក់ ងួនហុងនឹងបន្តរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប លោក ប្រាក់ ងួនហុងបានអះអាងថាលោកនឹងបន្តពូនជ្រំសម្រាប់ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ