ពិធីប្រគល់ពានរង្វាន់ Sao Khue ឆ្នាំ២០២០ រួមចំណែកដល់ការផ្លាស់ប្តូរឌីជីថលរបស់វៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី ១៦ ខែឧសភា សមាគមកម្មផ្នែកទន់និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) បានប្រកាសជាផ្លូវការនិងប្រគល់រង្វាន់ Sao Khue ឆ្នាំ ២០២០ ។ មានផលិតផលនិងសេវាកម្មព័ត៌មានវិទ្យាគួរឲ្យកត់សម្គាល់ចំនួន ១១២ ត្រូវបានគេបោះឆ្នោត ជ្រើសរើសឱ្យទទួលពានរង្វាន់ Sao Khue ឆ្នាំ ២០២០។

 TOP 10 នៃពានរង្វាន់ Sao Khue ឆ្នាំ២០២០ បានប្រគល់ជូនដល់សហគ្រាសចំនួន ១០ ដែលមានផលិតផលនិង ដំណោះ ស្រាយក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីនៃបដិវត្តឧស្សាហកម្មទី ៤.០ ដែលក្នុងនោះភាគច្រើន គឺបញ្ញាសិប្បនិម្មិត។

លោក Truong Gia Binh ប្រធាន VINASA ប្រធានគណៈកម្មការ រៀបចំកម្មវិថីបានឲ្យដឹងថាតាមរយៈការវាយតម្លៃចំពោះសញ្ញាសម្គាល់ Sao Khue គណៈកម្មការរៀបចំកម្មវិធីបានបង្ហាញឲ្យឃើញពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្លារបស់សហគ្រាស  ផ្នែកបច្ចេកវិទ្យាព័ត៌មានវៀតណាម។

ទន្ទឹមនឹងនេះគុណភាពនៃផលិតផល និងដំណោះស្រាយ ដែលបានចូលរួមក្នុងកម្មវិធីនេះមានកំរិតខ្ពស់ជាងមុនច្រើនដង។ ជាក់ស្តែង ផលិតផល ដំណោះស្រាយនិងកម្មវិធីជាច្រើន ត្រូវបានវាយតម្លៃថាជាកម្មវិធីកំពូលមួយនៃបច្ចេកវិទ្យាថ្មី ដ៏ឆ្នើមក្នុងតំបន់និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ