ពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៩០ ទិវាកំណើត អតីតនា យករដ្ឋមន្ត្រី Vo Van Kiet
(VOV)_នាយប់ថ្ងៃទី ២២ វិច្ឆិកា នៅទីក្រុង Vinh Long (ភាគខាងត្បូងវៀតណាម)
បានប្រព្រឹត្តទៅ ពិធីមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៩០ ទិវាកំណើត អតីតនា
យករដ្ឋមន្ត្រី Vo Van Kiet។ ថ្លែងមតិក្នុងពិធី អចិន្ត្រៃយ៍ គណះកម្មាធិការលេខា Le
Hong Anh បានអះអាងថា៖ អតីតនាយករដ្ឋមន្ត្រី Vo Van Kiet ជាអ្នកបដិវត្តស្មោះត្រង់
ជាគំរូឆ្នើម ជាអ្នកដឹកនាំល្អ មានកិត្យានុភាពធំធេញ របស់បក្ស និងរដ្ឋវៀតណាម។ ក្នុងរយះពេល ៧០ឆ្នាំ ធ្វើសកម្មភាពបដិវត្តន៍ ជីវិតរបស់ អតីតនាយករដ្ឋមន្ត្រី Vo
Van Kiet បានផ្សាភ្ជាប់ជាមួយបណ្ដាកំណាត់ផ្លូវតស៊ូដ៏អង់អាចក្លាហាន ពោពេញទៅ
ដោយការលំបាក ពលីកម្ម ប៉ុន្តែអង់អាចក្លាហាន ភ្លឺស្វាង របស់បក្ស និងប្រជាជនវៀត
ណាម។ អចិន្ត្រៃយ៍ គណះកម្មាធិការលេខា Le Hong Anh បានសង្កត់ធ្ងន់ថា៖
“ រៀនសូត្រតាមគំរូសិលធ៌ម ប្រាជ្ញា ឬទ្ធានុភាពនយោបាយ និងគំនិតច្នៃ ប្រឌិត ថ្មីរបស់សមមិត្ត Vo Van Kiet យើងសូមស្ម័គ្គចិត្ត លើកកំពស់ឆន្ទះ បដិវត្តន៍ សាមគ្គីភាព ឯកភាព រួមកម្លាំងកាយចិត្ត ខំប្រឹងប្រែងហាត់ពត់លត់ដំសិលធ៌មរបស់ជនកម្មុយនីស្ត។ សកម្មរៀនសូត្រ លើកកំពស់ចំណេះដឹងលើគ្រប់វិស័យ អនុវត្តរាល់គោលដៅ ភារកិច្ច ប្រកបដោយជោគជ័យ ដែលសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតគ្រប់ជាន់ថ្នាក់ បាន
ដាក់ចេញ៕”
|
អតីតនា យករដ្ឋមន្ត្រី Vo Van Kiet(http://violet.vn/) |