ពិធីមរណៈទុក្ខជាផ្លូវ ការអតីតប្រធានាធិបតី Venezuela លោក Hugo Chavez
(VOVworld) – នារយប់ថ្ងៃទី ៨ មិនា (តាមម៉ោងវៀតណាម) ពិធីមរណៈទុក្ខជាផ្លូវ ការអតីតប្រធានាធិបតី Venezuela លោក Hugo Chavez បានប្រព្រឹត្តទៅ នៅរដ្ឋធានី
Caracas។ ប្រធានរដ្ឋគុយបា លោក Raul Castro ប្រធានាធិបតី Colombia លោក Juan
Manuel Santos ប្រធានាធិបតី ប៉េ្រស៊ី លោកស្រី Dilma Rouseff និងថ្នាក់ដឹកនាំជាច្រើន
រូបលើពិភពលោកបានមកដល់រដ្ឋធានី Caracas ដើម្បីចូលរូមពិធី មរណៈទុក្ខអតីត
ប្រធានាធិបតី Venezuela ។ មុននោះ រដ្ឋាភិបាលគុយបាបានរៀបចំពិធីកាន់ទុកប្រ
ធានាធិបតី Chavez ក្នុងរយៈពេល ៣ ថ្ងៃ។ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud
Abbas បានផ្ញើសេចក្តីរំលែកទុក្ខ ដ៏ក្រៀបក្រំជាទីបំផុតជាមួយប្រជាជន Venezuela ចំពោះការទទួលមរណភាពរបស់លោក Chavez នៅទីក្រុង Ramala (ប៉ាឡេស្ទីន)
នាថ្ងៃទី ៧ មិនា៕