ពិធីរំលឹកខួបលើកទី៣០នៃជ័យលាភី Kovalevskaia និងពិធីប្រគល់រង្វាន់២០១៥
|
សាស្ត្រាចារ្យរងបណ្ឌិត Dang Thi Cam Ha និងវេជ្ជបណ្ឌិត
Pham Thi Ngoc Thao ក្នុងពិធីទទួលជ័យលាភី Kvalevskaia |
(VOVworld)-ក្នុងឱកាសរំលឹកទិវានារីអន្តរជាតិថ្ងៃទី៨មិនា នាព្រឹកថ្ងៃ៦មិនា នៅ
ទីក្រុងហាណូយ សម្ព័ន្ធសមាគមន៍នារីវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី
៣០ នៃជ័យលាភី Kovalevskaia និងប្រគល់រង្វាន់ Kovalevskaia ២០១៥។
អ្នកវិទ្យាសាស្ត្រទទួលបានជ័យលាភី Kovalevskaia ឆ្នាំ២០១៥គឺសាស្ត្រាចារ្យរង
បណ្ឌិត Dang Thi Cam Ha នៅបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម
ដែលជាម្ចាស់សំណង់ស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន និងវេជ្ជបណ្ឌិត Pham Thi Ngoc Thaoនាយិការរងមន្ទីពេទ្យ Cho Ray ទីក្រុងហូជីមិញ ដែលបានស្គាល់ដល់ដោយ
សំណង់ ស្រាវជ្រាវអំពីបច្ចេកទេសលាងឈាមទំ នើបក្នុងការសង្រោះបន្ទាន់ ។ ថ្លែង មតិក្នុងពិធីនេះសមាជិកការិយាល័យនយោ បាយ និងជាប្រធានគណៈកម្មាធិការ ចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖
“ខ្ញុំមានបំណងថា បុគ្គលនិងសមូហភាពដែលបានទទួលជ័យលាភីលើកនេះ អ្នកវិទ្យាសាស្ត្រជានារីវៀតណាមនឹងខំប្រឹងប្រែងថែមទៀតលើវិស័យស្រាវជ្រាវ រួម ចំណែកបង្កើនគុណភាពផលិតកម្មជម្រុញនូវវឌ្ឍនភាពសង្គម គុណភាពនៃជីវភាព រស់នៅនិងជាពិសេសគឺគុណភាពប្រភពធនធានមនុស្ស”៕