ពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាទេសចរណ៍ពិភពលោក (ថ្ងៃទី ២៧ កញ្ញា)


ពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាទេសចរណ៍ពិភពលោក (ថ្ងៃទី ២៧ កញ្ញា) - ảnh 1
ពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាទេសចរណ៍ពិភពលោក (ថ្ងៃទី ២៧ កញ្ញា) (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ២៦ កញ្ញា ពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាទេសចរណ៍
ពិភពលោក (ថ្ងៃទី ២៧ កញ្ញា) ដោយប្រធានបទ “ទេសចរណ៍និងការអភិវឌ្ឍន៍
សហគមន៍” ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ ថ្លែងមតិក្នុងពិធីនេះ
ប្រធានអគ្គ នាយកដ្ឋានទេសចរណ៍វៀតណាម លោក  Nguyen Van Tuan បានចាត់
ទុកថា៖ ទេសចរណ៍សហគមន៍ត្រូវជារូបសណ្ឋានដើម្បីជីវភាពរស់នៅរបស់ប្រជា
ជនដែលទាក់ទាញការចូលរួមសកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍
ប្រជាជនក្នុងតំបន់។ តែនៅពេលណា ប្រជាជនទទួលបានផលប្រយោជន៍ ពេល
នោះ ទេសចណ៍សហគមន៍ នឹងអភិវឌ្ឍន៍។ ដោយហេតុនេះ ភាគីទាក់ទិននានា
លើវិស័យទេសចរណ៍និងសហគមន៍ តំបន់រួមដៃខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍
សហគមន៍ ហើយបង្កើតគ្រឹះស្ថានសំរាប់ផ្នែក ទេសចរណ៍អភិវឌ្ឍន៍ចីរភាពនិង
ឲ្យបានខ្លាំងក្លា។ លោក Nguyen Van Tuan បានឲ្យ ដឹងថែមទៀតថា៖

“អ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រ គ្រប់រូបត្រូវសហការស្រាវជ្រា​វនិងណែនាំប្រជាជន
ក្នុង តំបន់យល់ដឹងឲ្យបានជ្រៅជ្រះថែមទៀតអំពីអត្តសញ្ញាណវប្បធម៌នៃប្រជាជាតិ ភាពស្អាតនៃធម្មជាតិនិងទេសចរណ៍បៃតង់ជាដើម។ ពីនោះ យើងអាចបង្កើតឡើងនូវ ផលិតផលសេវ៉ាកម្មទេសចរណ៍គួរឲ្យទាក់ទាញនិងសម្បូរបែបដើម្បីភ្ញៀវទេសចរណ៍ បង្កើតប្រភពចំណូលសំរាប់ប្រជាជនក្នុងតំបន់និងលើកកំពស់ការចំណះដឹងសង្គមអំពី
ការអភិរក្សវប្បធម៌។ បណ្ដា អង្គការស្ថាប័ននិងសហគមន៍ក្នុងប្រទេសសហការយ៉ាង
ល្អជាមួយបណ្ដាអង្គការបរទេសដើម្បីធ្វើឲ្យប្រធានបទ “ទេសចរណ៍និងការអភិវឌ្ឍន៍
សហគមន៍” ត្រូវបានអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លានាំមកនូវប្រសិទ្ធភាពជាក់ស្តែងក្នុង
ជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ